ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងហោច ១១នាក់ និង ២០នាក់​ទៀតបាត់​ខ្លួន​នៅប្រទេសប្រេស៊ីល

2023/06/18 06:57:08 pm        201

រូបភាពវីដេអូឃ្លីបថតបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញទីក្រុង Sao Leopoldo(សាវ ឡេវប៉ូលឌូ)ទាំងមូលស្ថិតនៅរដ្ឋភាគខាងត្បូង Rio Grande do Sul(រីយ៉ូ ក្រែន​ឌូស៊ូល) របស់​ប្រទេស​ប្រេស៊ីល រងការជន់លិចទាំងស្រុង ក្រោយការវាយប្រហារដោយព្យុះស៊ីក្លូន កាលពី​រយៈ​ពេល ១ថ្ងៃមុន ។ 

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធររដ្ឋ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១១នាក់ បាន​ស្លាប់​នៅ​ក្នុងរដ្ឋ Grande do Sul ។  

រដ្ឋបាលរដ្ឋ បាននិយាយនៅក្នុងការបញ្ចេញព័ត៌មានថា ព្យុះស៊ីក្លូន បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយការរុករករបស់ឧទ្ធម្ភាគចក្រ បានចាប់ផ្តើមនៅតាមតំបន់ដែលរងការជន់លិច ដើម្បី​ស្វែង​រក​មនុស្ស ២០នាក់ផ្សេងទៀត ដែលបានបាត់ខ្លួន ។ 

លោក Eduardo Leite គឺជាអភិបាលរដ្ឋ Rio Grande do Sul បាននិយាយថា ក្រុម​អាជ្ញាធរ​បាន​ចុះ​ប្រតិបត្តិការជួយសង្រ្គោះ ២.៤០០លើក នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ។ 

ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ បានសង់ទីជម្រកនៅតាមទីកន្លែងលេងកីឡា នៅ​ក្នុង​ទីក្រុង​របស់​ពួក​គេ ហើយក្រុមអាជ្ញាធរ បានចេញ​ការ​ព្រមាន​ផង​ដែរ​ពី​ហានិភ័យ នៃ​បំណាក់​ដី​នៅ​តាម​តំបន់​ជាច្រើន ។

សូមបញ្ជាក់ថា ទឹកជំនន់ស្លាប់មនុស្សនៅក្នុងប្រទេសប្រេស៊ីល បានក្លាយជារឿងធម្មតាទៅហើយ ហើយវាបណ្តាឲ្យមានការខូចខាតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm