ព្រឹត្តិការណ៍យោគៈ កំពុងជំរុញសកម្មភាពទេសចរណ៍, ទាក់ទាញភ្ញៀវទេសចរ និង​វិនិយោគិន​មក​កម្ពុជា

2023/06/18 07:24:21 pm        340

ព្រឹត្តិការណ៍យោគៈអន្តរជាតិ កំពុងជំរុញពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា កាន់​តែ​ខ្លាំង​ក្លា និងបានកំពុងជួយជំរុញ ព្រឹត្តិការណ៍ និងសកម្មភាពទេសចរណ៍, ទាក់ទាញភ្ញៀវទេសចរ និង​វិនិយោគិន​អន្តរជាតិ ឲ្យមកកម្ពុជាបណ្តាក់ទុនជាបន្តបន្ទាប់។

ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងនៅក្នុង “ទិវា​យោគៈ​អន្តរជាតិ​លើកទី៩​” ​នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះថា ជុំវិញ​ទិវា​យោគៈ​​នេះ ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា បាន​រៀបចំ​ទិវា​យោគៈ​អន្តរ​ជាតិ​ចាប់តាំងពីឆ្នាំ២០១៥ ដោយ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​ជា​ច្រើន​លើក​រួច​មក​ហើយ ដោយយោគៈផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកហាត់គ្រប់វ័យ, យោគៈ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធានារ៉ាប់​រងសុខភាព ការមានសុខភាពផ្លូវចិត្ត និងផ្លូវកាយដ៏ល្អប្រសើរ គឺមាន​សារៈ​សំខាន់​សម្រាប់​សន្តិភាព និងសុខដុមរមនាក្នុងខ្លួន សម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រួសារ សហគមន៍ និង​សង្គម។ យោគៈគឺសម្រាប់ទាំងអស់គ្នា យោគៈត្រូវបានស្វាគមន៍ និង​អនុវត្ត​នៅ​ទូទាំង​ពិភព​លោក រួមទាំងប្រទេសកម្ពុជា ផងដែរ។

ទាក់ទិននឹងយោគៈនេះ ឯកឧត្តម​បាន​សូម​ថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាល នៃ​សាធារណៈ​រដ្ឋ​ឥណ្ឌា ជាពិសេសស្ថាន ទូតនៃប្រទេសឥណ្ឌា សម្រាប់កិច្ច​សហប្រតិបត្តិការ​ស្អិត​រមូត​នា​ពេល​កន្លងមកហើយ ឯកឧត្តម ក៏មានជំនឿជឿជាក់យ៉ាងមុតមាំថា លើស ពីអត្ថ​ប្រយោជន៍​សុខ​ភាព សម្រាប់មនុស្សជាតិ យោគៈ​មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ឥណ្ឌា ប៉ុណ្ណោះទេ គឺបានកំពុងជួយជំរុញព្រឹត្តិការណ៍ និង​សកម្មភាព​ទេសចរណ៍​, ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ មកកម្ពុជា ជាបន្តបន្ទាប់ផងដែរ ខណៈ​កម្ពុជា គឺជាប្រទេសមានសក្តានុពល និងក៏ជាគោលលដៅសម្រាប់ភ្ញៀវទេសចរ។

ចំណែកឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន យុវជន និងកីឡា លើក​ឡើងផងដែរថា ជុំវិញវិស័យ កីឡានេះ ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាព និង​ការ​ជួយ​ជំរុញដល់ការលើកកម្ពស់វិស័យ កីឡា ជាពិសេសសុខុមាលភាព ប្រជាជន ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយស្តីពី​ការអភិវឌ្ឍវិស័យអប់រំកាយ និង​កីឡា ឆ្លើយតប ទៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺនៅឆ្នាំ ២០៣០ កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​​ប្រាក់​ចំណូល​មធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជា ប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

នៅក្នុងទិវានេះដែរ លោកជំទាវ ដេវីយ៉ានី ខុប្រាហ្គាដ (Devyani Khobragade) ឯកអគ្គ​រដ្ឋទូត នៃ​សាធារណ​រដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ បានសង្កេត​ឃើញ​ថា មានការប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ប្រកបដោយភាពរីករាយ និងក្លៀវក្លា យោគៈ​គឺ​ជាសិល្បៈ និងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អ ដែលនាំឱ្យមាន​ភាព​សុខ​ដុម​ល្អ​ឥត​ខ្ចោះ​រវាងចិត្ត រូបមនុស្ស និងធម្មជាតិ ការដឹងរបស់បុគ្គល និងការដឹងជា​សកល​៕ អត្ថបទ៖ ស៊ុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm