ទុរេន​ឆ្នាំនេះ​នៅ​តែមាន​តម្លៃ​ខ្ពស់ ​ខណៈ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង

2021/05/12 08:29:19 pm        367

ភ្នំពេញ ៖ ក្រុមអាជីវករ​លក់​ផ្លែ​ទុរេន​នៅ​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ​តម្លៃ​ទុរេន​នៅតែ​ខ្ពស់​ប្រហាក់ប្រហែល​ នឹង​តម្លៃ​ឆ្នាំមុន​ ស្រប​ពេល​ដែល​តម្រូវ​កា​រ​ទុរេន​ដាំ​ក្នុងស្រុក​ក្នុង​មួយ​រដូវៗ ​កើនឡើង​។

លោក សួស គ​ន្នី អាជីវក​រលក់​ផ្លែឈើ​ជាច្រើន​ប្រភេទ ​នៅ​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា តម្លៃ​ទុរេន​លក់រាយ​ឆ្នាំនេះ ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល ​ ទៅតាម​ប្រភេទ​ផ្លែ​ទុរេន​ដែល​យក​ពី​តំបន់​ខុសៗ​គ្នា​។ ទុរេន​មកពី​ខេត្តកំពង់ចាម​ថ្លៃ ២៨,០០០​រៀល ​ក្នុង​១​គីឡូ ទុរេន​មកពី​ខេត្តកោះកុង ប្រហែល ៣០,០០០​ម៉ឺន​រៀល​ ក្នុង​១​គីឡូ ដោយឡែក ទុរេន​មកពី​ខេត្តកំពត​ ថ្លៃ​៣៣,០០០​រៀល ​ក្នុង​១​គីឡូ​។

ចំណែក​អ្នកស្រី ប៊ុន វ៉ា ដែល​បាន​នាំ​យក​ផ្លែ​ទុរេន​ដោយ​ផ្ទាល់​ពី​ចំការ​របស់ខ្លួន​ផង​ និង​ទិញ​បន្ថែម​ពី​ចំការ​ផ្សេងទៀត​នៅ​ខេត្តកំពត ​ដើម្បី​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ប្រាប់​ឱ្យដឹងថា​ ទុរេន​ដាំ​នៅ​ខេត្តកំពត ​គឺ​មិនបាន​ធ្លាក់​ថ្លៃ ​ដោយសារ​ពិបាក​ថែទាំ ​និង​ខូច​ខាត​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ដែល​ផ្តល់​ទិន្នផល​ធ្លាក់ចុះ​។ ​សព្វថ្ងៃ ដំណាំ​ទុរេន​ត្រូវ​បាន​ដាំ​ដុះ​ច្រើន​ជាងគេ​នៅ​ខេត្តកំពត ​កំពង់ចាម ត្បូងឃ្មុំ ​បាត់ដំបង ​កោះកុង ​មណ្ឌលគិរី ​និង​ខេត្តពោធិ៍សាត់​ ។ ចំពោះ​រសជាតិ​នៃ​ទុរេន​វិញ ​គឺ​ទុរេន​ខេត្តកំពត ​ត្រូវបានគេទទួលស្គាល់​ថា ផ្អែម​ឈ្ងុយ ​លើ​ទុរេន​ដែល​ដាំ​នៅ​ខេត្ត​ផ្សេងទៀត​ ឬ​ទុរេន​នាំចូល​ពី​ប្រទេសជិតខាង​។

ទោះបី​មាន​ចំការ​ទុរេន​ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏ដោយ កម្ពុជា​នៅតែ​នាំចូល​ទុរេន​ពី​ប្រទេស​ជិតខាង មាន វៀតណាម និង​ថៃ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​។ ការ​នាំចូល​ទុរេន​ពី​ក្រៅ​ប្រទេស​នេះ មិនបាន​ទាញ​តម្លៃ​ទុរេន​ក្នុងស្រុក​ធ្លាក់​ចុះ​នោះទេ ដោយសារ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង ជាពិសេស​ទិន្នផល​ទុរេន​ដាំ​ក្នុងស្រុក​នៅ​ទាប​ជា​តម្រូវការ​។

គួរ​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ធ្លាប់​បាន​លើកឡើង​ពី​គម្រោង​បង្កើត​សមាគម​ទុរេន​ខេត្តកំពត ​និង​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​ម៉ាក​ទុរេន​ ដើម្បី​ជំរុញ​ការ​ដាំ​ទុរេន​ក្នុងស្រុក មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​នោះទេ ​ប៉ុន្តែ​ថែមទាំង​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​៕

អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm