ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន អញ្ជើញ​សំណេះ​សំណាល​ជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា

2023/06/18 09:03:11 pm        360

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​​សំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាស​នានា មានចំនួន ៣ ៧៥៣ មកពីរោងចក្រ សហគ្រាស ចំនួន ៣១៣ មកពី​ខេត្ត​កណ្តាល ចំនួន ១៣០, ខេត្តកំពង់ស្ពឺចំនួន ១១០, ខេត្តតាកែវចំនួន ៤៦, ខេត្តកំពង់ឆ្នាំងចំនួន ១៤ និងខេត្តកំពង់ចាមចំនួន ១៣ ក្នុងនោះ កាត់ដេរសម្លៀកបំពាក់ចំនួន ១៨៣, ផលិតផល​ធ្វើ​ដំណើរ និងកាបូបចំនួន៥៩, ដេរស្បែកជើង ចំនួន៤៦, បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១១, ផលិត​គ្រឿងអេឡិចត្រូនិច ចំនួន ៨, ផលិតអំបោះ ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ ចំនួន១ និង​រោង​ចក្រ​ផ្សេងៗ ចំនួន ៣។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លង​មកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ប្រធាន​រដ្ឋបាល និងប្រធានផ្នែក ចំនួន ១លើក កាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅ​សាល​មហោ​ស្រពកោះពេជ្រ ចំនួន ៣ ៧១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៣៨៤ នៅ​ក្នុង​រាជធានីភ្នំពេញ។ ថ្ងៃនេះ ជាលើកទី២ ដែល ឯកឧត្តមបណ្ឌិត បានមក​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក ជាថ្មីម្តងទៀត។ 

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាស នានា និងថ្លែងការកោតសរសើរចំពោះបងប្អូនទាំងអស់ ដែលបានបំពេញ

តួនាទី​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ ព្រមទាំងបាន​រួម​ចំណែក​ក្នុង​ការ​ធានា​និរន្តរភាព​ផលិតកម្ម អាជីវកម្មរបស់រោងចក្រ និងសុខុដុម​រមនា​រវាង​កម្មករ​និយោជិត និង​និយោជក​ក្នុង​រយៈ​ពេល​កន្លង​មក។

គួរបញ្ជាក់ជូនថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែល​មាន​កម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧​លាន​ដុល្លារ​អាម៉េរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែល​មាន​កម្មករ​និយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញ មានរហូត​ដល់​ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២)៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm