លោក Biden ធ្វើយុទ្ធនាការបោះឆ្នោតអាណ្តត្តិថ្មីនៅរដ្ឋ Pennsylvania

2023/06/18 09:10:25 pm        142

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានរៀបចំការ​ជួបជុំ​នយោបាយ​ជា​លើក​ដំបូង​របស់​ខ្លួន​កាលពីថ្ងៃសៅរ៍ ចាប់តាំងពី​បាន​ប្រកាស​ការ​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ឡើង​វិញ​របស់​លោក​កាល​ពីខែមេសា។ លោក Biden បានព្យាយាមស្វែងរកការគាំទ្រសម្រាប់ការឈរឈ្មោះឆ្នាំ ២០២៤ របស់ខ្លួនទៅកាន់សមាជិកសហជីពនៅទីក្រុង Philadelphia ។

លោក Biden បានគាំទ្រការចរចាជាសមូហភាពនៅក្រុមហ៊ុននានា ដោយលុបនូវច្បាប់​នានា​ដែល​ត្រូវ​បាន​អនុវត្តន៍ដោយអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋ និង​ជា​គូ​ប្រជែង​ឈាន​មុខ​គេរបស់ខ្លួនគឺលោក Donald Trump ដែលធ្វើឲ្យចុះខ្សោយច្បាប់ការពារកម្មករ បាន​ជំរុញ​ឱ្យលុបចោលនូវការកាត់បន្ថយចំនួនសមាជិកភាពសហជីពជាច្រើនទសវត្សរ៍ហើយ និង​ធ្វើ​ឱ្យ​វា​កាន់​តែងាយស្រួលសម្រាប់ការងារសហជីពក្នុងការសាងសង់ស្ពាន និងកំពង់ផែ​ជុំ​វិញ​ប្រទេស​។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Biden បានលើកឡើងអំពីកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធចំនួន ១,២ ពាន់ពាន់លានដុល្លារ ដែលបានអនុម័តជាមួយនឹងការគាំទ្រទ្វេភាគីនៅក្នុងសភា។

ហេដ្ឋា​រចនាសម្ព័ន្ធ គឺជាប្រធានបទសំខាន់នៃដំណើរទស្សនកិច្ចដែលលោក Biden បានធ្វើ​ឡើង​នៅ​មុ​​ន​ថ្ងៃ​នោះ។ លោក Biden បានទស្សនាកន្លែងកើតហេតុនៃផ្លូវហាយវេ I-95 ដែលបាន​បាក់​ក្នុង​រដ្ឋ Pennsylvania។ លោកបានសន្យាថានឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន ៣ លាន​ដុល្លារ ហើយបានសន្យាថានឹងសាងសង់ផ្លូវនោះឡើងវិញក្នុងពេលវេលាកំណត់៕ អត្ថបទ៖ ស្រីទាវ


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm