ឯកឧត្តម ម៉ាឈឿន អំពាវនាវ​ដល់​ពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើស​តំណាងរាស្ដ្រ​ឱ្យបានគ្រប់ៗគ្នា

2023/06/18 09:53:26 pm        229

ឯកឧត្ដមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ស្រុក​ជើងព្រៃ បានអំពាវនាវដល់​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ដ្រ​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច​ចូលរួម​អនុវត្ត​សិទ្ធិ​បោះឆ្នោត ក្នុងនាម ជាប្រជាពលរដ្ឋ​នៃ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស។

ការអំពាវនាវនេះ នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញសម្ពោធសមិទ្ធផលនានា នៅ​ក្នុង​វត្ត​ខ្នុរ​ដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្ដមបានយកឱកាសនេះ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែរថា នៅប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ រដូវឃោសនាបោះឆ្នោតនឹងឈានចូលមកដល់ ក្រុម​ប្រឆាំង​បាន​នឹង​កំពុង​រិះ​រកគ្រប់​ល្បិច​កល​ទុច្ចរិត ដើម្បីបំផ្លាញដំណើរការបោះឆ្នោត ។

ឯកឧត្តម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាម​ការ​ឃោស​នា​ញុះ​ញង់​បោក​ប្រាស់​របស់​ក្រុម​ប្រឆាំង សូមកុំចូលរួមគ្រប់សកម្មភាពនៃមធ្យោបាយទុច្ចរិតទាំងឡាយ ព្រោះការ​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត ឬការរារាំងដំណើរការបោះឆ្នោតនាំឲ្យយើងអាចមានទុក្ខទុកដល់ខ្លួន ព្រោះ​វិសោធន​កម្ម​ច្បាប់បោះឆ្នោតថ្មី និងមានបញ្ញត្តិ​ទាក់ទង​នឹង​ការ​ផាក​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​រារាំងដល់ដំណើរការបោះឆ្នោតគ្រប់មធ្យោបាយទុច្ចរិត។

ឯកឧត្តមសង្ឃឹមថា បងប្អូននឹងធ្វើការ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត ជាមួយនឹងជំនឿជឿជាក់ថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បី​គាំទ្រ​សម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស នៅរួមសុខ​រួម​ទុក្ខ​ជា​មួយ​បងប្អូ​ន​ត​ទៅ​មុខ​ទៀត។ ជាពិសេស គឺដើម្បីថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរវង្វែង និងជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់តែទទួលបានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងតទៅអនាគត៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm