ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ ក្រោយ​ថ្ងៃទី១៤​ឧសភា​

2021/05/12 08:56:52 pm        777

ភ្នំពេញ ៖ ​លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ខ្លី​ នៅ​ព្រឹក​នេះ​ថា មកទ​ល់ពេលនេះ​ ពុំទាន់​មានការ​សម្រេច​ឱ្យ​បើក​ដំណើរការ​ផ្សារ​ជាថ្មី​វិញ​នោះទេ​។

គិត​មក​ត្រឹម​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១ នេះ សាលា​រាជធានី​ភ្នំពេញ​ ពុំទាន់​មានការ​សម្រេច​ក្នុង​ការបើក​ដំណើរការ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​វិញ​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក មេ​ត មាស​ភក្ដី ជា​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​នេះ​។ លោក​ បាន​បន្តថា ផ្សារ​ទាំងអស់​អាច​បន្ត​បិទ ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទៀត​ ក៏​មិន​ទាន់មាន​ការសម្រេច​នោះទេ​។​ ចំពោះ​លក្ខខណ្ឌ ​រឺ​ ការកំណត់​ជា​វិធានការ​តឹង រឹង​បែបណា ​ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​បន្ថែម​នោះទេ​។​ ការបញ្ជាក់​បែបនេះ​ គឺ​ស្រប​ពេល​ដែល​ការសម្រេច​កន្លងទៅ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ផ្អាក​ដំណើរការ​ផ្សារ គឺ​បន្ត​បិទ​រហូតដល់​ថ្ងៃទី ១៤​ខែឧសភា​ឆ្នាំ ២០២១​។

កំឡុងពេល​នៃ​ការផ្អាក​ផ្សារ​ជា​បណ្ដោះអាសន្ន​មួយរយៈ​មកនេះ គណៈកម្មការ​ផ្សារ​នីមួយ​បាន​បំពេញ​សកម្មភាព​មួយចំនួន ​ដើម្បី​ត្រៀម​សម្រាប់​ការ​បើក​ដំណើរការ​ជាថ្មី ​បើសិន​មានការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​។ ​ជា​ការងារ​សកម្មភាព​របស់ ផ្សា​របឹង​កេងកង ​តាម​ការ​លើកឡើង​រប​ស់​លោក ឯក និមល ជា​ប្រធាន​ផ្សារ​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​នេះ​ថា ​គណៈកម្មការ​ផ្សារ​បាន​រៀបចំ​ការងារ​សណ្ដាប់ធ្នាប់​ទូទៅ​ជាប្រចាំ ​និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​បន្ត​ការពារ​ខ្លួន ​និង​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ដើម្បី​សុវត្ថិភាព​ផងដែរ​។

សម្រាប់​ផ្សារ ច្បារអំពៅ​វិញ នៅ​ព្រឹក​នេះ​គណៈកម្មការ​ផ្សារ​កំពុង​រៀបចំ​កន្លែង​លក់​ឱ្យ​មាន​របៀប និង​រៀបចំ​ផ្លូវ​ជុំវិញ​ផ្សារ​ឱ្យមាន​គម្លាត ​ដោយ​ទុក​ទំហំ​ផ្លូវ​ឱ្យបាន ៤​ម៉ែត្រ ​ដោយ​កន្លងមក​ផ្លូវ​ជុំវិញ​ផ្សារ​គឺ​មាន​ភាព​ចង្អៀត សល់​ទំហំ​ត្រឹមតែ​ប្រមាណ​១​ម៉ែត្រ​កន្លះ​តែប៉ុណ្ណោះ​។ លើក​ពីនេះ​ផ្សារ ក៏បាន​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ផងដែរ​។​ ក្នុងកំឡុងពេល​បន្ត​បិទ​នេះ​ លោក​ជា​ប្រធាន​ផ្សារ​សំណូមពរ​ឱ្យ​អាជីវករ ​បន្ត​ការ​អត់ធ្មត់ និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​គ្រប់គ្នា​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​មុន​បើក​ដំណើរការ​ផ្សារ​ជាថ្មី​។

ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៦​ឧសភា បង្ហាញថា ផ្សារ​រដ្ឋ​ក៏ដូចជា​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដា​អាសន្ន​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា​ដល់​ថ្ងៃទី ​១៤​ ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ យ៉ាងណា​ម៉ិ​ញ លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ខ្លី​នៅ​ព្រឹក​នេះ​ថា ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ តែ​ពុំទាន់​មានការ​កំណត់​រយៈពេល​ច្បាស់លាស់​នោះទេ​។ ​ចំពោះ​លក្ខខណ្ឌ ​រឺ​ការកំណត់​ជា​វិធានការ​តឹងរឹង​បែបណា​ ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ផង​​ដែរ​៕

​អត្ថបទ ​៖​ គឹម​ហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm