សាលាពុទ្ធិកបឋមសិក្សាវត្តព្រែកថ្លឹង ទទួលសៀវភៅសិក្សាពីប្រវត្តិសាស្ត្រ​របស់ថ្នាក់ដឹកនាំចំនួន ២៥៤ក្បាល

2023/06/18 10:09:00 pm        735

សាលាពុទ្ធិកបឋមសិក្សាវត្តព្រែកថ្លឹង និងសាលាសង្កាត់ព្រែកកំពឹស ទទួលបាន​សៀវភៅ​ពុម្ភ​សិក្សា​ថ្នាក់ទី៥ និងទី៦ និងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត សរុបចំនួន ២៥៤ក្បាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិត​នៅ​កម្ពុជា បានលើឡើងថា ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​បិណ្ឌបាត្រ​ពីព្រះគ្រូចៅអធិការវត្តព្រែកថ្លឹង សាមគ្គីភាពនៃថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា​សមាគម ព្រមទាំងសប្បុរសជន បានប្រគេនសៀវភៅពុម្ភសិក្សាទី៥ និងទី៦ ដល់​សាលា​ពុទ្ធិក​បឋម​សិក្សា វត្តព្រែកថ្លឹង ជាមួយនិងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមទៀត និងជូនដល់សាលាសង្កាត់ព្រែកកំពឹស ផងដែរ ។ លោកបានបន្តថា ការប្រគេន និងប្រគល់ទទួលសៀវភៅដែលសរសេរអំពីសម្តេចតេជោ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត ខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និង​សមិទ្ធផល​ពិត​របស់​ថ្នាក់ដឹកនាំ ។

ជាមួយគ្នានោះ ព្រះគ្រូធម្មបញ្ញាចារ្យ ចាន់ ប៊ុនហឿន ព្រះចៅអធិការវត្តព្រែកថ្លឹង បាន​សម្តែងនូវ​សេច​ក្តី​រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមអតីតសិស្ស-និស្សិត​នៅ​កម្ពុជា និងសមាជិក-សមាជិកា ព្រមទាំងក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ទាំង​អស់ ដែលបានផ្តល់សៀវភៅពុម្ភសិក្សាថ្នាក់ទី៥ និងទី៦ ដល់​សមណសិស្ស​ដែល​បាន​និង​កំពុ​ងសិក្សា​នៅ​សាលាពុទ្ធិកបឋមសិក្សា វត្តព្រែកថ្លឹង ជាមួយនិងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលជា​សៀវភៅ​បែប​ប្រវត្តិ​សាស្ត្រ​ដ៏​មាន​តម្លៃ​នេះ​ ។ ព្រះគ្រូចៅអធិការ បានបន្តសង្ឃដីកាថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និង​អត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់​សមណសិស្ស​ទាំង​អស់​បាន​សិក្សា​ឈ្វេង​យល់ និងទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។

ក្នុងឱកាសនោះដែរ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស មានសេចក្តីសោមនស្សបំផុត ដោយ​បាន​ទទួលសៀវភៅប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត យកទៅតម្កល់​ទុក​នៅ​រដ្ឋបាល​សង្កាត់​សៀវភៅ ដើម្បីឲ្យមន្ត្រីសាលាសង្កាត់ និងព្រះសង្ឃ សិក្សា នៅសាលាពុទ្ធិក បានឈ្វេង​យល់​ឲ្យ​កាន់​តែ​ច្បាស់អំពី​ប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​តួអ​ង្គ​ជា​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​បន្ត​វេន​នាពេល​អនា​គត​ផង​ដែរ៕ អត្ថបទ៖ ឌី ពៅយី 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        88
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm