អារ៉ាប៊ីសាអូឌីត ជំរុញឱ្យពង្រឹងសន្តិសុខដែនសមុទ្រនៅឈូងសមុទ្រ ខណៈ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ចាប់ផ្តើមឡើងវិញ

2023/06/18 10:53:09 pm        204

រដ្ឋមន្រ្តីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បានមានបន្ទូលកាលពីថ្ងៃសៅរ៍ (១៧ មិថុនា)ថា អារ៉ាប៊ីសាអូឌីត​ចង់​ឲ្យ​ពង្រឹង​សន្តិសុខ​ដែន​សមុទ្រ​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ដ៏​សំខាន់​ដែល​ជា​ផ្នែក នៃទំនាក់ទំនងរបស់ខ្លួនជាមួយគូប្រជែងដ៏យូរអង្វែងគឺអ៊ីរ៉ង់ ។

អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាកាលពីខែមីនា នៅក្នុងកិច្ចព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​ប្រទេសចិន ដើម្បីបញ្ចប់ការប្រេះឆាផ្នែកការទូត និងបង្កើតទំនាក់​ទំនង​ឡើង​វិញ​បន្ទាប់​ពី​មាន​អរិភាព​ជាច្រើន​ឆ្នាំ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​តំបន់​រួម​ទាំង​នៅ​តំបន់​ឈូង​សមុទ្រ ប្រទេសយេម៉ែន ស៊ីរី និងលីបង់ផងដែរ។

ថ្លែង​បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian នៅទីក្រុង Tehran ព្រះអង្គម្ចាស់ Faisal ក៏បានមានបន្ទូលថា ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត និង​រជ្ជទាយាទ​កំពុង​ទន្ទឹង​រង់ចាំប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi "ទទួលយក​ការ​អញ្ជើញ​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រក្នុងពេលឆាប់ៗនេះ "។

លោក Amirabdollahian បានប្រាប់ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយរួមគ្នាតាមទូរទស្សន៍ថា សន្តិសុខមានសារៈសំខាន់សម្រាប់បណ្ដាប្រទេសក្នុងតំបន់៕ អត្ថបទ៖ ស្រីទាវ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm