ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៥០០នាក់ នៅក្រុងខេមរភូមិន្ទ

2023/06/18 11:41:39 pm        328

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) បាន​ចុះ​ពិនិត្យព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរឥស្លាមប្រមាណជាង ៥០០នាក់ នៅក្នុងសង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដែលសកម្មភាពនេះ គឺបាន​បង្ហាញ​ពី​ការ​ចូលរួម​លើក​កម្ពស់​សុខមាលភាព​របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍កម្ពុជា ឲ្យកាន់តែល្អប្រសើរ ។

ដោយសកម្មភាពនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោម​ជំនួយ​របស់​សមាគម​សម្រប​សម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោក នៃក្ដីមេត្តា នៃរដ្ឋកូវ៉ែត ។

ក្នុងពិធីបើកគម្រោងផ្ដល់សេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជានេះ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាង​រាស្ត្រមណ្ឌលពោធិ៍សាត់ និង​ជា​អនុ​ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺរបស់ពលរដ្ឋ នៅតាមមូលដ្ឋាននេះ គឺ​ជា​ការ​ចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ដែលកំពុងខិតខំណាស់ ចំពោះ​ការ​លើក​កម្ពស់​សុខ​ភាពរបស់ពលរដ្ឋ ។

ឯកឧត្តមបន្តថា ផ្ដើមចេញពីបាតដៃទទេ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺ​វិស័យ​សុខាភិបាល​នៅកម្ពុជា មានភាពលំបាកខ្លាំងណាស់ គ្មានអគារមន្ទីរពេទ្យល្អៗ បរិក្ខា​ពេទ្យ​មាន​ការ​ខ្វះ​ខាត មិនមានភាពទំនើប ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន វិស័យសុខាភិបាលមានការរីកចម្រើនខ្លាំង គឺអគារ​មន្ទីរ​ពេទ្យ​បាន​ផុស​ឡើង​ជា​បន្ត​បន្ទាប់​ទាំង​នៅ​ក្នុង​រាជធានី និងបណ្ដាខេត្ត រួមទាំងការបំពាក់នូវសម្ភារៈបរិក្ខាទំនើបៗ ហើយ​ក្រុម​គ្រូ​ពេទ្យ​មាន​បទ​ពិសោធន៍ខ្ពស់ ។

ឯកឧត្តមបន្ថែមថា ការរីកចម្រើននេះ មិនត្រឹមតែវិស័យសុខាភិបាលមួយប៉ុណ្ណោះទេ គឺវិស័យ​ជា​ច្រើន​ក៏​កំពុង​មាន​ការវិវឌ្ឍន៍​ល្អផងដែរ ក្នុងនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មជាដើម ដែល​នេះ​បានបង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ៕ អត្ថបទ៖ បាន សុខរិទ្ធ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm