ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បន្តយាងជួបសំណេះសំណាលជាមួយសមាជិក និងកម្មករ កម្មការិនីជាង ៦០០នាក់ នៅស្រុកស្រីសន្ធរ

2023/06/18 11:47:15 pm        747

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តយាងចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនជាសមាជិក-សមាជិកា កម្មករ-កម្មការិនី ព្រមទាំងប្រជារាស្រ្តអ្នកគាំទ្រនៅឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន​មាន​បន្ទូលថា ព្រះអង្គពិតជាមានព្រះហឫទ័យរីករាយដែលបានយាងមកជួបសំណេះសំណាលជាមួយបងប្អូនសមាជិក-សមាជិកា កម្មករ-កម្មការិនី ប្រជារាស្រ្តអ្នកគាំទ្រ សារជាថ្មីម្ដងទៀតនៅស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម​នេះ បន្ទាប់ពីព្រះអង្គបានជួបកាលពីឆ្នាំ២០២២ កន្លងទៅ។ ព្រះអង្គម្ចាស់ បានមាន​ព្រះប​​ន្ទូលបញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺព្រះអង្គបាន​ទទួល​រាល់​បញ្ហា​របស់​បង​ប្អូន និងបានយកបញ្ហានោះ សម្រាប់​ធ្វើ​ការ​ដោះ​ស្រាយ​នៅ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​អាសនៈក្នុងរដ្ឋសភានីតិកាលទី៧ ។

 ជាមួយគ្នានោះដែរព្រះអង្គម្ចាស់ ព្រះប្រធាន បានថ្លែងអំណរគុណដល់បងប្អូនសមាជិក សមាជិកា កម្មករ-កម្មការិនី ដែលបានគាំទ្រដល់គណបក្សហ៊្វុនស៊ិនប៉ិចនាពេលកន្លងមក ហើយ​ព្រះ​អង្គ​ក៏​បានអំពាវ នាវឲ្យបងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោតអាណត្តិទី៧ ដែលនឹងប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm