បច្ចុប្បន្ន​ភ្នំពេញ​មាន​មន្ទីរពេទ្យ​ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ ​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ចំនួន​១៧​ទីតាំង​

2021/05/12 09:10:22 pm        361

​ភ្នំពេញ ៖ ​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ប្រាប់​BTV ព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ​ថា ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ព្រឹក​នេះ មាន​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​របស់​រដ្ឋ មាន​ចំនួន​១៧​ទីតាំង​។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ងី មាន​ហេង ឲ្យ​ដឹង​ទៀតថា មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ​ មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​របស់​រដ្ឋ ​ទាំង​១៧​ទីតាំង ដែល​កំពុងដំណើរការ​នេះ រួមមាន​ ៖

១.​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, ២.​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​, ៣.​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​, ៤.​មណ្ឌល​សុខភាព​ចាក់អង្រែ​, ៥.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី​, ៦.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង​, ៧.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ សណ្ឋាគារ​ក្រេ​ត​ឌុ​ក រាជធានី​ភ្នំពេញ​, ៨.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ម៉ូ​ឌើ​ន​២, ៩.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កោះ​ពេជ្រ​, ១០.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​, ១១.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជម្ពូ​វ័ន​, ១២.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិមាន​ពិភពថ្មី​សែន​សុខ​១, ១៣.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិមាន​ដឺ​ព្រេ​មៀ សេន​ធ័​រ សែន​សុខ​២, ១៤.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, ១៥.​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ទួល​ពង្រ និង​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ​ចំនួន​០២​បន្ថែម​ពីលើ​នេះ​ទៀត​។

លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី មាន​ហេង បញ្ជាក់ថា ចំពោះ​អ្នកធ្វើដំណើរ​ពី​បរទេស​ចូល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ​គឺ​នៅក្នុង​រាជធានី​ភ្នំពេញ ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋ ចំនួន​២​។ ដោយឡែក​ទីតាំង​ឯកជន​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដូចជា ​សណ្ឋាគារ​សម្រាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​មាន​ចំនួន​ជាង​៣០​ទីតាំង​។ លោក ​ថា ប្រសិនបើ​ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អ្នក​ត្រឡប់​មកពី​បរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា មាន​ចំនួន​ថយចុះ ​យើង​ក៏​កាត់បន្ថយ​តាម​ស្ថានភាព​ជាក់​ស្តែង​ផងដែរ​៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm