លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញាបន្តកំណែទម្រង់ប្រព័ន្ធតុលាការ មិនខ្វល់ពីការតវ៉ាទូទាំងប្រទេស

2023/06/19 07:32:50 pm        98

អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្ដេជ្ញាជំរុញកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលលោក ដែលត្រូវគេមើលឃើញថា ការដឹកនាំរបស់លោកត្រូវបានរារាំងដោយការតវ៉ាទ្រង់ធំៗយ៉ាងច្រើនប្រឆាំងនឹងកំណែទម្រង់ដែលលោកបានស្នើឡើង។ 

លោក Netanyahu បាននិយាយនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ក្នុងរទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem) ថា យើងនឹងរួមគ្នា និងចាប់ផ្ដើមវិធានការជាក់ស្ដែងនានា។  

កញ្ចប់កំណែទម្រង់ដែលបានបង្ហាញកាលពីខែមករា ត្រូវបានផ្អាកក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការតវ៉ាជាច្រើន ដែលបានធ្វើឡើងរៀងរាល់សប្ដាហ៍ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ 

លោក Netanyahu បានផ្អាកដំណើរការច្បាប់នេះ កាលពីខែមីនា និងបានបង្កើតឲ្យមានការពិភាក្សាទូទាំងក្នុងគណបក្សជុំវិញបញ្ហានេះ ប៉ុន្តែក្រុមមេដឹកនាំបក្សប្រឆាំងលោក Yair Lapid និង លោកBenny Gantz បានដើរចេញពីការពិភាក្សាកាលពីថ្ងៃពុធ។ 

ក្រុមអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសនេះ បានស្ដីបន្ទោសដាក់គ្នាចំពោះការបរាជ័យក្នុងការចរចាជាបន្តបន្ទាប់។ 

លោក Netanyahu បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងពីបទរៀបចំការចរចាក្លែងក្លាយ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកគឺលោក Lapid បាននិយាយថា នាយករដ្ឋមន្ត្រីរូបនេះ គ្រាន់តែសម្ដែងធ្វើជាចង់បានការចរចាតែប៉ុណ្ណោះ ។  

កំណែទម្រង់ដ៏ចម្រូងចម្រាសនេះ ព្យាយាមដកអំណាចរបស់តុលាការជាន់ខ្ពស់ និងផ្ដល់អំណាចកាន់តែច្រើនឲ្យទៅក្រុមអ្នកនយោបាយក្នុងការជ្រើសរើសក្រុមចៅក្រមក្នុងតុលាការ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm