ទឹកជំនន់ប្រែក្លាយឆ្នេរសមុទ្រ Odesa ឲ្យទៅជាកន្លែងចាក់សំរាម និងទីស្មសានរបស់ខ្មោចសត្វ បន្ទាប់ពីបាក់ទំនប់

2023/06/19 07:36:27 pm        149

អ៊ុយក្រែន៖ ឆ្នេរសមុទ្រ នៅតំបន់ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានបិទបន្ទាប់ពីទឹកកខ្វក់ពីទំនប់ដែលបាក់ Nova Kakhovka បានរសាត់មកតាមខ្សែទឹក ដែលបង្កជា «ការគំរាមកំហែងជាក់ស្ដែង» ដល់ប្រជាជនក្នុងតំបន់ ខណៈដែលចំនួនអ្នកស្លាប់ពីការបាក់ទំនប់ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ ខែមិថុនានេះ បានកើនឡើងដល់ ៤៥នាក់ ក្រោយមានការផ្ដល់ផ្តល់ព័ត៌មានថ្មីៗពីអ្នកបាត់បង់ជីវិត ទាំងពីខាងអ៊ុយក្រែន និងរុស្ស៊ី។

ការបាក់ទំនប់នេះបានបំផ្លាញភូមិ ជន់លិចដីស្រែចម្ការ និងធ្វើឲ្យដាច់ចរន្តអគ្គិសនី ហើយនិងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ហើយទោះបីជាអាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ទឹកជំនន់ កំពុងតែស្រកចុះក៏ដោយ ប៉ុន្តែកម្ទេចកម្ទីបានរសាត់ធ្លាក់ទៅទន្លេ Dnipro រួចហូរចូលទៅក្នុងសមុទ្រខ្មៅ ដែលនឹងប្រែក្លាយឆ្នេរសមុទ្រ Odesa ឲ្យទៅជា «កន្លែងចាក់សំរាម និងទីស្មសានរបស់ខ្មោចសត្វ»។

សាលាក្រុង Odesa បានឲ្យដឹងតាមរយៈបណ្ដាញសង្គម Telegram កាលពីថ្ងៃអាទិត្យថា៖ «ឆ្នេរសមុទ្រ Odesa ត្រូវបានប្រកាសថា មិនស័ក្ដិសមដល់ការហែលទឹកនោះឡើយ ដោយសារតែស្ថានភាពទឹកកាន់តែអាក្រក់ឡើងៗ នៅក្នុងតំបន់ទឹកគ្រប់កន្លែង (សមុទ្រ និងច្រាំងទន្លេ) និងត្រូវបានប្រកាសពីការគំរាមកំហែងជាក់ស្ដែងដល់សុខភាពរបស់អ្នករស់នៅទីក្រុង»។

កាលពីថ្ងៃសៅរ៍ តាមរយៈការបង្ហោះសារលើបណ្ដាញសង្គម Telegram អាជ្ញាធរបានព្រមានកាន់តែខ្លាំងអំពីការធ្លាក់ចុះគុណភាពទឹក ដោយប្រាប់ថា ការធ្វើតេស្តមន្ទីរពិសោធន៍ «បានកំណត់អត្តសញ្ញាណភ្នាក់ងារចម្លងជំងឺ កាលពីសប្តាហ៍មុន»។

ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសហាមប្រាមអ្នកស្រុកតំបន់ឆ្នេរសមុទ្រ Odesa មិនឲ្យលក់ត្រី និងអាហារសមុទ្រពីកន្លែងនេសាទមិនស្គាល់អត្តសញ្ញាណ នៅជិតផ្សារ និងមជ្ឈមណ្ឌលផ្សារទំនើប។ រីឯអាជ្ញាធរសុខាភិបាល នៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេស កាលពីថ្ងៃអាទិត្យ ក៏បានព្រមានអ្នកស្រុកកុំឲ្យបរិភោគទឹកបើកចេញពីក្បាលម៉ាស៊ីនរ៉ូប៊ីណេ ទៅហែលទឹក ឬនេសាទ បន្ទាប់ពីបានរកឃើញសារធាតុចម្លងរោគ នៅក្នុងទឹក នៅទីនោះ។

មកទល់ពេលនេះ នៅតែមិនទាន់ច្បាស់ថា តើទំនប់ Nova Kakhovka ត្រូវបានធ្វើឲ្យបាក់ដោយចេតនា ឬថា តើជាកំហុសហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលភាគីទាំង២ ទាំងអ៊ុយក្រែន និងរុស្ស៊ី នៅតែឆ្លើយដាក់គ្នា ជុំវិញការនៅពីក្រោយនៃការបាក់ទំនប់នេះ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        4
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        14
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm