ស្ករត្នោតកំពង់ស្ពឺប្រមូលបានទិន្នផលសរុបបានជាង ១២០ តោន ក្នុងឆ្នាំនេះ

2023/06/19 07:41:14 pm        424

កំពង់ស្ពឺ៖ ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣នេះ ប្រមូលបានទិន្នផលសរុបបានជាង ១២០តោន ជាមួយនឹងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឲ្យផលិតស្ករត្នោតសប្បាយចិត្ត ។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងថា ជុំវិញការ​ផលិតស្ករត្នោត ក្នុងឆ្នាំ ២០២៣ នេះ មានការធ្លាក់ចុះ បន្តិចបន្តួច គឺបណ្តាលមកពីកត្តាមួយ​ចំនួន​ដូចជា ការប្រែប្រួលអាកាសធាតុ ដែលនៅក្នុងរដូវប្រាំងឆ្នាំនេះ​មានសភាពក្តៅខ្លាំង​ និងម្យ៉ាង ទៀតប្រជាកសិករខ្វះកំលាំងឡើងត្នោត​ និងមានបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ដែលធ្វើឲ្យ​ការប្រមូល​ផលឆ្នាំ ២០២៣នេះ បើធៀប ទៅនិងឆ្នាំ ២០២២ បានធ្លាក់ចុះក្នុងរង្វង់ប្រមាណជាប់ ៣០ តោន បើតាមទិន្នន័យបូកសរុបចុងក្រោយ។

លោក សំ សារឿន បន្តថា ទោះបីឆ្នាំនេះកសិករប្រមូលបានទិន្នផលទាបជាងឆ្នាំកន្លងមក ប៉ុន្តែថ្លៃ​នៃការលក់ចេញវិញ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ​ដោយក្នុងមួយគីឡូក្រាម ​លក់បានក្នុងរង្វង់ជាង ៧ ពាន់រៀល ខណៈឆ្នាំកន្លងមក មានតម្លៃក្រោម ៧ ពាន់រៀល ក្នុងមួយគីឡូ, តែមិនទាន់ដល់​កម្រិតដែលប្រជាពលរដ្ឋចង់បាននៅឡើយ ព្រោះថ្លៃដើមនៃការផលិត សព្វថ្ងៃនេះមានតម្លៃខ្ពស់។

សម្រាប់ការនាំចេញស្ករត្នោតវិញឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង នាយកក្រុមហ៊ុនខនហ្វីរេល ដែលនាំចេញផលិតស្ករត្នោតទៅក្រៅប្រទេស លើកឡើងថា ​ខនហ្វីរេលបានសហការជាមួយ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ខណៈពេលនោះស្ករត្នោត​មាន​តម្លៃត្រឹម ៥០០ រៀល ក្នុង មួយគីឡូក្រាម ប៉ុន្តែដោយសារការខិតខំ​ប្រឹងប្រែងក្នុងស្វែងរក​ទីផ្សារនាំចេញ ស្ករត្នោតកំពង់ស្ពឺត្រូវបានបរទេសចាប់អារម្មណ៍ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ន​បានធ្វើឲ្យតម្លៃស្ករត្នោតហក់ឡើងជិត១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

បច្ចុប្បន្នសមាគមមានដៃគូរប្រមូលទិញស្ករត្នោតជាច្រើន និងមានក្រុមហ៊ុននាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសជាង ១០ ក្រុមហ៊ុន​ ក្នុងនោះភាគច្រើនការនាំចេញស្ករសាច់ ​និងស្ករម៉្សៅម៉ត់។ ជុំវិញការនាំចេញនេះដែរ​ ក្រុមហ៊ុនខនហ្វីរេល ​បានប្រមូលទិញច្រើនជាងគេនៅក្នុងមួយឆ្នាំៗ ដែលកត្តាទាំងនេះ​បានបង្ហាញនូវការចូលរួមគាំទ្រ ​ដល់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់​កសិករអ្នកផលិតស្ករត្នោតខេត្តកំពង់ស្ពឺ ​មានលទ្ធភាព ​និងជីវភាពកាន់តែប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm