ប្រជាសហគមន៍ទេសចរណ៍អរគុណរាជរដ្ឋាភិបាល ដែលជួយស្ថាបនាផ្លូវ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍

2023/06/19 07:53:12 pm        139

ភ្នំពេញ៖ បណ្តាប្រជាសហគមទេសចរណ៍ មកតាមបណ្តាខេត្តនានា បាននាំគ្នាថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវថ្នល់ស្អាតខ្វាត់ខ្វែង និងចូលទៅដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ​អញ្ជើញទស្សនាកម្សាន្ត និង​ការជំរុញកំណើន​សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍។

នៅក្រោយពិធីបិទសន្និបាតសហគមន៍ទេសចរណ៍របស់សមាគមន៍បណ្តាញប្រជាជនកម្ពុជា ថ្ងៃទី១៩ ខែមិថុនានេះ បណ្តាប្រជាសហគមន៍ទេសចរណ៍មកពីខេត្តតាកែវ កំពត កោះកុង និងខេត្តបាត់ដំបង ជាដើម បានថ្លែងដូចគ្នាថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំស្ថាបនាផ្លូវស្អាត​ខ្វាត់ខ្វែង ពី​រាជធានី​ភ្នំពេញឆ្ពោះទៅកាន់បណ្តាសហគមន៍ទេសចរណ៍នានាទូទាំងប្រទេស បានធ្វើឲ្យសហគមន៍​ទាំងអស់នោះទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាជា​ហូរហែ ជំរុញកំណើន​សេដ្ឋកិច្ច​សហគមន៍ ហើយធានាការអភិរក្សធនធានធម្មជាតិ ​ការពារសត្វព្រៃ ព្រៃឈើទុកជូនភ្ញៀវ​ទៅទស្សនា។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍​បណ្តាញ​ប្រជាជនកម្ពុជា ថ្លែងថា ​បច្ចុប្បន្ន ​បណ្តាសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍​មួយចំនួនធំ ​គឺមានផ្លូវថ្នល់ស្អាត ​ហើយអាចនាំទេសចរជាតិអន្តរជាតិអញ្ជើញ​ទស្សនាងាយស្រួល ហើយ​បច្ចុប្បន្នសមាគមបណ្តាញប្រជាជន​កម្ពុជា ​កំពុងជំរុញឲ្យសហគមន៍នាំគ្នារៀបចំ​សេវា​ទេសចរណ៍ល្អ ដើម្បីទាក់ទាញអញ្ជើញទស្សនាកាន់តែច្រើន។

ឯកឧត្តម បញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ​ទូទាំង​ប្រទេសមានរាជរដ្ឋាភិបាលបានផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវបង្កើតសហគមមានប្រមាណជាង ​២៣០០សហគមន៍ ​ក្នុងនោះ ​មាន​សហគមន៍​ប្រមាណតែ ជាង ១២៥ប៉ុណ្ណោះ​ ដែលមានសកម្មភាពទេសចរណ៍ ​និងមានការផ្តល់​សេវា​ល្អជូនភ្ញៀវទេសចរ​ទៅ​ទស្សនាកំសាន្ត៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        135
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm