ព្រឹទ្ធសភាអូស្ត្រាលីឆ្លងកាត់រនាំងសភាចុងក្រោយ សម្រាប់ការធ្វើប្រជាមតិលើការទទួលស្គាល់ជនជាតិដើមភាគតិច

2023/06/19 08:34:17 pm        110

អូស្ត្រាលី៖ ព្រឹទ្ធសភាអូស្ត្រាលីបានអនុម័តច្បាប់ នៅថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ដែលនឹងបើកផ្លូវឲ្យប្រទេសនេះ ធ្វើប្រជាមតិដ៏សំខាន់មួយ នៅចុងឆ្នាំនេះ ស្តីពីបញ្ហាថា តើត្រូវទទួលស្គាល់ជនជាតិដើមរបស់ខ្លួន នៅក្នុងរដ្ឋធម្មនុញ្ញ ឬក៏អត់។

ក្នុងការបោះឆ្នោតចុងក្រោយ នៅក្នុងសភាជាន់ខ្ពស់ សន្លឹកឆ្នោត ៥២សំឡេង បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់នេះ ខណៈដែល ១៩សំឡេង បានបោះប្រឆាំង ដែលនេះមានន័យថា ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើនដាច់ខាត។ សមាជិកសភាដែលគាំទ្រសេចក្តីស្នើច្បាប់នេះ បានទះដៃ និងអបអរសាទរ ខណៈដែលចំនួនចុងក្រោយនៃការបោះឆ្នោត ត្រូវបានអានឮៗ នៅក្នុងសភា។

ការបោះឆ្នោតប្រជាមតិ ដែលជាលើកដំបូងសម្រាប់ប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៩ មក នៅពេលដែលប្រទេសនេះបានបដិសេធនូវការបង្កើតសាធារណរដ្ឋ នឹងសាកសួរប្រជាពលរដ្ឋថា តើពួកគេគាំទ្រដល់ការប្រែរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូល «សំឡេងផ្ញើទៅកាន់សភា» ដែលជាគណៈកម្មាធិការ អាចផ្តល់ប្រឹក្សាដល់សភាអំពីបញ្ហា ដែលប៉ះពាល់ដល់ប្រជាជនជនជាតិដើម និងកោះ Torres Strait នោះដែរ ឬទេ។

ឥឡូវនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងត្រូវកំណត់កាលបរិច្ឆេទធ្វើប្រជាមតិ ដែលត្រូវតែកើតឡើង ក្នុងរយៈពេលមិនយូរជាង ២ខែ និងមិនលើសពី ៦ខែ។

ជនជាតិដើមភាគតិច ដែលរួមបញ្ចូលគ្នាមានចំនួនប្រហែល ៣,២ភាគរយនៃចំនួនប្រជាជនជិត ២៦លាននាក់របស់ប្រទេសអូស្ត្រាលី មានដំណើរជីវិតក្រោមមធ្យមភាគជាតិលើវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ហើយមិនត្រូវបានលើកយកនិយាយនៅក្នុងរដ្ឋធម្មនុញ្ញទេ។ ពួកគេត្រូវបានអ្នកគ្រប់គ្រងអាណានិគមអង់គ្លេសទុកចោល ហើយមិនបានផ្តល់សិទ្ធិបោះឆ្នោតរហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm