ប្រធានាធិបតីអាហ្វ្រិកខាងត្បូង៖ ឆន្ទៈរបស់លោក Putin និងលោក Zelenskiy ចូលរួមជាមួយមេដឹកនាំអាហ្វ្រិកគឺជាសមិទ្ធផលធំ

2023/06/19 09:02:32 pm        173

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa ជឿជាក់ថាបេសកកម្មសន្តិភាពរបស់គណៈប្រតិភូអាហ្វ្រិកទៅកាន់អ៊ុយក្រែន និងរុស្ស៊ី នឹងមានឥទ្ធិលពល បើទោះបីជាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinរិះគន់ផែនការដែលត្រូវបានច្រានចោលរួចទៅហើយដោយទីក្រុងគីវក៏ដោយ ។

លោក Ramaphosa ដែលបានបង្ហាញផែនការសន្តិភាព ១០ចំណុចដល់លោក Putinកាលពីថ្ងៃសៅរ៍ និយាយថា លទ្ធផលសំខាន់បំផុតចំនួន ២នៃកិច្ចពិភាក្សាដែលក្រុមមេដឹកនាំអាហ្វ្រិកបានស្តាប់ឮ គឺពួកគេបានផ្តល់ទស្សនៈអាហ្វ្រិកលើបញ្ហាសង្រ្គាម និងផលប៉ះពាល់អវិជ្ជមានរបស់វាលើអាហ្វ្រិក ហើយពួកគេគឺជាក្រុមតែមួយគត់ដែលបានចូលរួមជាមួយលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្នុងរយៈពេលខ្លី ដើម្បីដាក់ចេញសំណើសន្តិភាពដ៏រឹង

លោកបន្តថា កិច្ចព្រមព្រៀងដែលពួកគេចង់ចូលរួមជាមួយក្រុមមេដឹកនាំអាហ្វ្រិក គឺជាសមិទ្ធផលធំសម្រាប់ពួកយើង ពីព្រោះថាបច្ចុប្បន្នអាហ្វ្រិកគឺត្រូវសម្រេចឲ្យបាន អាហ្វ្រិកត្រូវតែចូលរួមឲ្យបាន ។

គួរឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយក្រោយជំនួបជាមួយពួកគេនៅក្នុងទីក្រុងគីវកាលពីថ្ងៃសុក្រថា កិច្ចពិភាក្សាស្វែងរកសន្តិភាពត្រូវតែឲ្យទីក្រុងម៉ូស្គូដកកងកម្លាំងរបស់ពួកគេចេញពីតំបន់កាន់កាប់លើទឹកដីអ៊ុយក្រែន គឺជាអ្វីមួយដែលរុស្ស៊ីនិយាយថា វាមិនអាចចរចាបាននោះទេ

កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Putinបានបើកកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងមកពីប្រទេសសេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ុយហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រជុំកោះកូម៉ូរ៉ុស និងអាហ្វ្រិកខាងត្បូង នៅក្នុងវិមានជិតទីក្រុង St. Petersburg ដោយលោកបានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះទ្វីបមួយនេះ ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm