ជប៉ុន​បន្ត​សហការ​ជានិច្ច​ ជាមួយ​កម្ពុជា ​លើ​វិស័យ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

2021/05/12 09:30:42 pm        187

ភ្នំពេញ ៖ ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JMAS ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សន្យាថា ​ខ្លួន​នៅតែ​បន្ត​សហការ និង​ជួយ​ដល់​កម្ពុជា​ជានិច្ច​ លើ​វិស័យ​បោសសម្អាត​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ ខណៈ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លងទៅ​ បានល្អ​ប្រសើ​រ ហើយ​បាន​ជួយ​រំដោះ​ផ្ទៃដី និង​អាយុជីវិត​ពលរ​ដុ្ឋ​ខ្មែរ​បាន​យ៉ាងច្រើន​ចេញពី​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​។

នៅ​ក្នុង​កិច្ច​ជំនួប នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ រវាង​ឯកឧត្តម​ ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក​កម្ពុជា​ ជាមួយ​លោក SUENAGA Noriyoshi ប្រធាន​អង្គការ JMAS ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ត្រូវ​បានបញ្ចប់​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​នោះ ឯកឧត្តម ហេង រតនា បាន​លើកឡើងថា ​ រយៈពេល​ជាង​២​ឆ្នាំ ​ក្នុង​អាណត្តិ​របស់​លោក SUENAGA Noriyoshi នេះ​អង្គភាព​ស៊ីម៉ាក់ ​និង អង្គការ​ជេ​ម៉ាស ​បាន​សហការគ្នា​យ៉ាង​ល្អ ដើម្បី​រំដោះ​ដីចម្ការ​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​គាំទ្រ​គម្រោង​អភិវឌ្ឍន៍ សហគមន៍​ផងដែរ​នោះ​។

ឯកឧត្តម​ បានបន្តថា សមិទ្ធផល​គម្រោង​សំខាន់ៗ​ ត្រូវបាន​សហការ​ប្រកប​ដោយ​ជោគជ័យ​ជាពិសេស​គម្រោង​ថ្មីៗ​នេះ​ ដែលមាន​រយៈពេល​៣​ឆ្នាំ ២០២១-២០២៣​ (០១ មីនា​២០២១-២៨ កុម្ភៈ ២០២៤) ហើយ​គម្រោង​នៅ​ខេត្តបន្ទាយមានជ័យ ​សំរាប់​គាំទ្រ​កម្លាំង​ស៊ីម៉ាក់ ​ធ្វើការ​បោសសំអាត​គ្រាប់មីន ​និង​នៅ​ខេត្តស្ទឹងត្រែង​ គាំទ្រ ​កម្លាំង​ស៊ីម៉ាក់​ធ្វើការ​បោសសំអាត​គ្រាប់បែក​ចង្កោម​ជាដើម​នោះបាន​កំពុង​ បន្ត​និង​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ​​។

ជាមួយគ្នា​នោះដែរ​ឯកឧត្តម ​ហេង រតនា ក៏បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន ក៏ដូចជា​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​អង្គការ​JMAS ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ​ទោះបីជា​ក្នុង​ពេល​វេលា​ដ៏​លំបាក​ដោយសារ​ជំងឺ​ឆ្លង​កូ​វីត​១៩​ ក៏ដោយ​។

លោក SUENAGA Noriyoshi ក៏បាន​លើកឡើង​ផងដែរ​ថា ​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​ជួយ​ប្រទេស​កម្ពុជា​ លើ​វិស័យ​បោសសម្អាត​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​ នេះ​ដដែល​ ពោលគឺ​នឹង​ជួយ​រហូត​ដល់​ប្រទេស​កម្ពុជា​គ្មាន​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដែលជា​ផែនការ​គម្រោង​ក្នុង​ឆ្នាំ​២០២៥​នោះ​៕

អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        18
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm