នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតបន្ទះ Chipរបស់សហរដ្ឋអាមេរិក Intel Corp INTC.O នឹងចំណាយថវិកា ២៥ពាន់លានដុល្លារលើគម្រោងសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសរបស់លោក ហើយលោកចាត់ទុកថាវាគឺជាការវិនិយោគអន្តរជាតិធំបំផុតពុំធ្លាប់ដែលមាននៅប្រទេសមួយនេះ ។

ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល និយាយថា រោងចក្រនៅទីក្រុង Kiryat Gat គ្រោងនឹងបើកឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៧ខាង ដោយប្រតិបត្តិការយ៉ាងហោចណាស់ដល់ឆ្នាំ ២០៣៥ ហើយនិងជួលបុគ្គលិករាប់ពាន់នាក់ ។
ពួកគេបន្តថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Intel នឹងបង់ពន្ធ ៧,៥ភាគរយ ពោលគឺច្រើនជាងអត្រាបច្ចុប្បន្ន ៥ភាគរយ ។
យោងតាមវែបសាយរបស់ក្រុមហ៊ុន បានឲ្យដឹងថា អំឡុងប្រតិបត្តិការរយៈពេលជិត ៥ទសវត្សរ៍របស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល ក្រុមហ៊ុន Intel បានក្លាយជាក្រុមហ៊ុនឯកជននាំចេញ និងផ្តល់ការងារដ៏ធំបំផុតរបស់អ៊ីស្រាអែល និងជាក្រុមហ៊ុនឈានមុខគេទាំងអស់ នៅក្នុងឧស្សាហកម្មអេឡិកត្រូនិក និងព័ត៌មានវិទ្យាក្នុងស្រុក ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុន Intel បានទិញយកក្រុមហ៊ុន Mobileye Global Inc MBLY.O ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងតម្លៃ ១៥ពាន់លានដុល្លារ ។ ពួកគេបានគ្រប់គ្រងក្រុមហ៊ុន Mobileye ជាសាធារណៈកាលពីឆ្នាំមុន ។
ពេលប្រកាសកិច្ចព្រមព្រៀងនៅក្នុងអនុសាសន៍តាមកញ្ចក់ទូរទស្សន៍ទៅកាន់គណៈរដ្ឋមន្រ្តីរបស់លោក លោក Netanyahuនិយាយថា នៅព្រឹកនេះ ពួកយើងសូមប្រកាសថា កិច្ចព្រមព្រៀង បានឈានដល់រវាងក្រុមហ៊ុនលំដាប់សកលលោក Intel និងក្រសួងហិរញ្ញវត្ថុ ៕
