អ៊ុយក្រែន៖ ពុំមានហានិភ័យផ្នែកសុវត្ថិភាពនោះទេ នៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia

2023/06/19 09:58:35 pm        137

ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនម្នាក់ ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា ពុំមានហានិភ័យផ្នែគសុវត្ថិភាពនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ។

យោងតាមលោក Yuriy Malashko អភិបាលតំបន់ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែនបានឲ្យដឹងថា អាងស្តុកទឹក Kakhovka ដែលផ្គត់ផ្គង់ទឹកសម្រាប់ប្រព័ន្ធត្រជាក់នៅរោងចក្រ Zaporizhzhia បន្តឃើញកម្រិតទឹករបស់វាធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ។

លោក Malashko បាននិយាយថា ទោះជាយ៉ាងណា ការផ្គត់ផ្គង់ទឹកពីអណ្តូងទឹកនៅជិតរោងចក្រថាមពលគឺធម្មតា ដែលជួយរក្សាកម្រិតទឹកនៃអាងទឹកត្រជាក់នៅរោងចក្រក្នុងកម្រិតធម្មតា។ ភាគីរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កម្រិតខ្ពស់នៃទឹកជំនន់បន្ទាប់ពីការបាក់ទំនប់បានឆ្លងកាត់ផ្នែកដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីនៅទីក្រុង Kherson បណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់។

យោងតាមប្រទេសរុស្ស៊ីបានឲ្យដឹងថា ទឹកជំនន់នៅទីក្រុង Nova Kakhovka និងកន្លែងមួយចំនួនផ្សេងទៀតនៅជិតរោងចក្រវារីអគ្គិសនី Kakhovka បានស្រកទាំងស្រុង។

អគារសរុបចំនួន ២៣.០០០កន្លែង ត្រូវបានជន់លិចដោយទឹកជំនន់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ កម្រិតទឹកនៃអាងស្តុកទឹក Kakhovka បានធ្លាក់ចុះជាង ៤ ម៉ែត្រ ហើយវាត្រូវបានគេរំពឹងថា នឹងអស់ទឹកនៅមុនថ្ងៃច័ន្ទ។

ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ត្រូវបានដាក់នៅក្នុងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ីនៅទីក្រុង Kherson ដោយមានពលរដ្ឋជិត ៨.០០០នាក់ ត្រូវបានជម្លៀសចេញ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm