ប្រេស៊ីលពាក់ឯកសណ្ឋានខ្មៅលើកដំបូង ក្នុងការប្រកួតមិត្តភាពយកឈ្នះហ្គីណេ

2023/06/19 10:52:34 pm        217

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានពាក់ឯកសណ្ឋានពណ៌ខ្មៅលើកដំបូងនៅ វគ្គទី១ នៃការ​ប្រកួតទល់នឹងហ្គីណេ លក្ខណៈមិត្តភាព។

ការប្រកួតដែលរៀបចំនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ការពាក់​ឯកសណ្ឋាន​ខ្មៅ​របស់​ប្រេស៊ីល គឺ​ជា​ផ្នែកមួយនៃយុទ្ធនាការលុបបំបាត់ការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ។

សន្ទុះនៃការងើបឡើងវិញ រួមដៃគ្នាប្រឆាំងនៃការរើសអើងបែបនេះធ្វើឡើង បន្ទាប់​ពី​មាន​ការប្រមាថ រើសអើងជាច្រើនលើកលើខ្សែប្រយុទ្ធប្រេស៊ីលរបស់ Real Madrid, Vinicius Junior ជា​ពិសេស​ចុងក្រោយបំផុតក្នុងការប្រកួតក្របខណ្ឌអេស្ប៉ាញ La Liga រវាង Valencia ទទួល Real Madrid កាលពីខែឧសភាកន្លងទៅ។

កាលពីដើមខែមិថុនានេះ មនុស្ស ៧ នាក់ត្រូវបានឃាត់ខ្លួន និងទទួលទោស និងការ​ផាក​ពិន័យ​ផ្សេងៗ​ជុំវិ​ញទង្វើអមនុស្សធម៌លើកីឡាករប្រេស៊ីលរូបនេះ។

ខ្សែបម្រើ Newcastle United, Joelinton បានបង្ហាញខ្លួនដំបូងឱ្យក្រុមជម្រើសជាតិប្រេស៊ីល និង​រក​បាន​គ្រាប់នាំមុខតែម្តងនៅនាទីទី ២៧។

Rodrygo រកបានគ្រាប់នាំមុខ ២-០ មុនពេលដែលហ្គីណេតាមពីក្រោយមួយគ្រាប់វិញមុនចប់វគ្គទី ១ ដោយ Serhou Guirassy។

វគ្គទី២ ក្រុមប្រេស៊ីលក៏បានផ្លាស់ប្តូរឯកសណ្ឋានមកជាពណ៌លឿងវិញ ខណៈដែល Eder Militao រកបានមួយគ្រាប់ដែរ មុនពេលដែល Vinicius Junior ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ​គ្រាប់​បង្ហើយ​ឱ្យ​ប្រេស៊ីល​យកឈ្នះហ្គីណេ ៤-១៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm