ថ្ងៃ​ខួបកំណើត​ឈាន​ចូល​វ័យ ៣៧​ឆ្នាំ Iniesta បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe ដល់​ឆ្នាំ២០២៣

2021/05/12 09:41:25 pm        120

​បាល់ទាត់៖ ​អតីត​វីរ​បុរស​បាល់ទាត់​របស់ Barcelona, Andres Iniesta បាន​អបអរ​ខួបកំណើត​ឈាន​ចូល​វ័យ ៣៧​ឆ្នាំ​របស់​ខ្លួន​ដោយ​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​ ២ឆ្នាំ​ទៀត​ជាមួយ​ក្លិប​ជប៉ុន Vissel Kobe​។ ​កិច្ចសន្យា​ថ្មី​នេះ​នឹង​រក្សា​បុរស​វ័យ ៣៧​ឆ្នាំ​រូប​នេះ​បន្ត​ស្នាក់នៅ​ទឹកដី​ជប៉ុន​រហូតដល់​ឆ្នាំ២០២៣ ឈាន​ចូល​វ័យ ៣៩​ឆ្នាំ​។

​តាំងពី​ផ្ទេរ​ពី Barcelona មកកាន់ Vissel Kobe នៅ​ឆ្នាំ​២០១៨ Andres Iniesta បង្ហាញខ្លួន​ឲ្យ​ក្លិប​នៅ​លី​គ​កំពូល​ជប៉ុន​មួយ​នេះ​បាន ៧៥លើក​រកបាន ១៦​គ្រាប់​។ ​វត្តមាន​របស់ Iniesta ក៏​បាន​នាំមុខ Vissel Kobe បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​អាស៊ី AFC Champions League ផង​ដែរ​។ ​រំលឹកថា Andres Iniesta ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពិភពលោក​ឆ្នាំ២០១០ ជាមួយ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ, ឈ្នះ​ជើងឯក La Liga ៩លើក, UEFA Champions League ៤លើក និង Copa del Rey ៦លើក​ក្នុង​អាជីព​ជាមួយ FC Barcelona​។

​​Andres Iniesta បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ ​បន្ទាប់ពី​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោម​ថ្មី​ជើង​ម្ចាស់ផ្ទះ​រុស្ស៊ី​នៅ World Cup ២០១៨ បន្ទាប់ពី​ការបង្ហាញ​ខ្លួន​សរុប ១៣១លើក​អោយ​ក្រុម​ជំរើសជាតិ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        79
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm