ប្រជាពលរដ្ឋនៅរដ្ឋភាគខាងលិចប្រទេសឥណ្ឌា ចាប់ផ្តើមជួសជុលផ្ទះសម្បែងរបស់ពួកគេក្រោយព្យុះស៊ីក្លូន Biparjoy

2023/06/19 11:13:17 pm        125

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភាគខាងលិច Kachchhប្រទេសឥណ្ឌា កំពុងស្តាឡើងវិញ និងជួសជុលផ្ទះសម្បែងរបស់ពួកគេ ក្រោយព្យុះស៊ីក្លូន Biparjoy បន្សល់ទុកការបំផ្លិច​បំផ្លាញ​ទ្រង់​ទ្រាយធំ។ 

ក្រុមឧតុនិយមនិយយាថា ព្យុះស៊ីក្លូនដែលទីបញ្ចប់បានថមថយកម្លាំងទៅវិញក្រោយបង្កភាពវឹកវរ និងការបំផ្លិចបំផ្លាញនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា និងតំបន់ភាគខាងត្បូង​ប្រទេស​​ប៉ាគី​ស្ថាន បានបណ្តាលមនុស្សយ៉ាងហោច ៦នាក់ស្លាប់។ 

ព្យុះ​ស៊ីក្លូន Biparjoy ដែលមានន័យថាគ្រោះមហន្តរាយជាភាសាបឹងហ្គាលី បានបោកបក់លើរដ្ឋ Gujarat ខាងលិចប្រទេសឥណ្ឌា ជាមួយនឹងល្បឿនខ្យល់បក់ ១២៥គ.ម ក្នុង ១ម៉ោង និង​បាន​បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ ជាពិសេសធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ធ្វើឲ្យបង្គោលចរន្តអគ្គិសនីរាប់ពាន់ដើមដួលរាបដល់ដី និង​ធ្វើឲ្យ​ដាច់​ខ្សែអគ្គិសនីផងដែរ 

កាលពីថ្ងៃអាទិត្យម្សិលមិញ តំបន់ជាច្រើន បន្តជន់លិចដដែល ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារព្យុះស៊ីក្លូននេះ។ យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា នៅតាមភូមិជាច្រើនកន្លែង ថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់ ខណៈវិធានការប្រុងប្រយ័ត្នជាមុន ដើម្បីជៀសផុតពីកើតមានឧបទ្ទេវហេតុអំឡុងពេលព្យុះ ស្រប​ពេល​ដែល​ផ្ទះ​ប្រជាពល​រដ្ឋជាង ៧០០ខ្នងនៅតាមស្រុកតំបន់ឆ្នេរចំនួន ៨ក្នុងរដ្ឋ Gujarat បានរងការខូចខាតទាំងស្រុង ឬខូចខាតដោយផ្នែក។ 

គួររំឭក​ថា កាលពីឆ្នាំ ១៩៩៨ ព្យុះស៊ីក្លូនដ៏ខ្លាំងនៅរដ្ឋ Gujarat បានសម្លាប់មនុស្សប្រហែល ៤ពាន់នាក់ ខណៈដែលកាលពីឆ្នាំ ២០២១ មនុស្សជិត ១០០នាក់ បាន​ស្លាប់​ដោយ​សារព្យុះ​ស៊ីក្លូន Tauktae (តូកតេ) នៅរដ្ឋមួយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm