អាជ្ញាធរខេត្ត​បាត់ដំបង​ បញ្ជូន​ក្រុម​មេខ្យល់​ជាង​៥០​នាក់​ ទៅ​តុលាការ

2021/05/12 09:59:54 pm        261

បាត់ដំបង​ ៖ នៅ​ដើមឆ្នាំ​២០២១​នេះ ​អាជ្ញាធរខេត្ត​បាត់ដំបង បាន​ឃាត់ខ្លួន​ពួក​មេខ្យល់​ ដែល​ប្រព្រឹត្ត​បទល្មើស លួច​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ជាង​៥០​នាក់​ ហើយ​បាន​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោកស្រី រស់ ជីវី ស្នងការរង​នគ​បាល​ខេត្តបាត់ដំបង ទទួលបន្ទុក​ការងារ​ជួញដូរ​មនុស្ស ​បាន​ឲ្យ​ដឹងថា ​ចាប់តាំងពី​ដើមឆ្នាំ​២០២១ ដល់​ថ្ងៃទី​១១​ ខែឧសភា សមត្ថកិច្ច​ខេត្តបាត់ដំបង ​បាន​សហការ​បង្ក្រាប​ការ​នាំ​មនុស្ស​ឆ្លងដែន​ចេញ និង​ចូល​ រវាង​ប្រទេស​ថៃ និង​កម្ពុជា​ដោយ​ខុសច្បាប់ ចំនួន​៣៤​ករណី ​ឃាត់ខ្លួន​ពួក​មេខ្យល់​បាន​ចំនួន​៥៦​នាក់ (​ស្រី​៣​នាក់​) ​ហើយ​ពលករ​ចំនួន​១២៥​នាក់ (​ស្រី​៥៥​នាក់​) និង​អនីតិជន​៥​នាក់ ត្រូវ​បាន​អប់រំ និង​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​។

លោកស្រី​ បាន​បន្តថា បើ​ប្រៀបធៀប​ចំនួន​ពលករ ដែល​មេខ្យល់​នាំ​ចេញចូល​ដោយ​ខុសច្បាប់ រវាង​ប្រទេស​ថៃ និង​កម្ពុជា​ ទាំង​៣៤​ករណីនេះ ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា ​ហើយ​នៅ​ដើមខែ​ឧសភា​នេះ ខណៈ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ជា​បន្តបន្ទាប់​នោះ សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​តាម​បណ្តា​ច្រក​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្លាំង​ជាង​មុន​។

លោកស្រី​ស្នងការរង បាន​បញ្ជាក់ថា អាជ្ញាធរ មិន​ឲ្យ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ​ចូល​សហគមន៍ ដោយ​មិនបាន​ត្រួតពិនិត្យ ​និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នោះឡើយ ​ហើយ​ក៏បាន​បង្ក្រាប​ក្រុម​មេខ្យល់​នាំ​ពលករ​លួច​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ ​បញ្ជូន​ទៅកាន់​តុលាការ​ជា​បន្តបន្ទាប់ ។

ពាក់ព័ន្ធ ​នឹង​ការបង្ក្រាប​បទល្មើស លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​នោះ សមត្ថកិច្ច​ការពារ​ព្រំដែន កាលពី​យប់​ថ្ងៃទី​១០​ ខែឧសភា នេះ បាន​ឃាត់ខ្លួន​ពួក​មេខ្យល់​ចំនួន​៣​នាក់ ​ដែល​ប្រុង​នាំ​ពលករ​ចំនួន​១៤​នាក់ ​លួច​ឆ្លងដែន​ទៅ​ថៃ ​ហើយ​អាជ្ញាធរ បាន​បញ្ជូន​ខ្លួន​ពួក​មេខ្យល់​ទាំង​អស់នោះ​ទៅ​តុលាការ​ហើយ​ដែរ ។

បើតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន ​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃទី​១១ ​ខែឧសភា​ ពលករ ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​៕

អត្ថបទ​៖ បាន សុខ​រិ​ទ្ធ


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm