មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Navalny នឹងត្រូវប្រឈមមុខពីការចោទប្រកាន់ "ជ្រុលនិយម" ថ្មី

2023/06/20 12:23:42 am        179

មេដឹកនាំបក្សប្រឆាំងដែលជាប់ពន្ធនាគារលោក Alexei Navalny ត្រូវបានកំណត់ឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការរុស្ស៊ីនៅថ្ងៃចន្ទ (១៩ មិថុនា)នេះ ដើម្បីប្រឈមមុខ​នឹងការចោទ​ប្រកាន់​​ថ្មីនៃ "សកម្មភាពជ្រុលនិយម" ដែលអាចឲ្យលោកបន្តជាប់ពន្ធនាគាររាប់ទសវត្សរ៍។

សវនាការនេះគ្រោងនឹងធ្វើឡើងនៅដែនដីដាច់ឆ្ងាយកម្រិតទោសព្រហ្មទណ្ឌធ្ងន់ធ្ងរ IK-6 ក្នុងទីក្រុង Melekhovo ចម្ងាយប្រហែល ២៣៥ គីឡូម៉ែត្រ (១៤៥ ម៉ាយ) ភាគខាងកើតនៃទីក្រុង​មូស្គូ ជាទីដែលលោក Navalny កំពុងត្រូវបានកាត់ទោសរួចហើយ សរុបពី ១១ឆ្នាំ ទៅ ១២ឆ្នាំ។ ក្រុមអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់សវនាការទេ ប៉ុន្តែ អាច​តាម​ដាន​​ដំណើរការ​បានតាមរយៈតំណភ្ជាប់វីដេអូមួយ។

ប្រទេសរុស្ស៊ីបានហាមឃាត់អង្គការយុទ្ធនាការរបស់លោក Navalny ដែលជាផ្នែកមួយនៃការបង្រ្កាបលើការប្រឆាំងដែលបានចាប់ផ្តើមយ៉ាងស្វិតស្វាញកាលពីមុនខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសជិតខាងខ្លួនគឺអ៊ុយក្រែន ហើយបានបង្កើនភាពតានតឹងក្នុងរយៈពេលជិត ១៦ខែនៃជម្លោះកន្លងមកនេះ។

កាលពីឆ្នាំ ២០២០ លោក Navalny បានរួចរស់ជីវិតពីការប៉ុនប៉ងបំពុលលោកក្នុងអំឡុងពេលហោះហើរនៅស៊ីបេរី ដែលការធ្វើតេស្តមន្ទីរ​ពិសោធន៍​លោក​ខាងលិច​បានកំណត់​ថាជា​ថ្នាំ​ពុល​ភ្នាក់ងារបំផ្លាញសរសៃប្រសាទ។ លោក Navalny បានចោទប្រកាន់រដ្ឋរុស្ស៊ីថាបានព្យាយាមសម្លាប់រូបលោក ប៉ុន្តែ រុស្ស៊ីបានបដិសេធការចោទប្រកាន់នោះ។

លោកត្រូវបានព្យាបាលការបំពុលនោះនៅប្រទេសអាឡឺម៉ង់ ប៉ុន្តែបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញដោយស្ម័គ្រចិត្តកាលពីឆ្នាំ ២០២១ ជាទីដែលលោកត្រូវបានចាប់ខ្លួននៅពេលទៅដល់ និង​បញ្ចូនចូលពន្ធនាគារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm