ក្រសួងសាធារណការ និងក្រុមហ៊ុន BYD Cambodia សហការបង្កើត​មជ្ឈមណ្ឌលយានយន្តអគ្គិសនី​

2023/06/20 12:34:24 am        387

​ភ្នំពេញ​៖ កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​ថ្មី​មួយ សម្រាប់​បណ្ដុះបណ្តាល និង​ពង្រឹង​ធនធានមនុស្ស​លើ​ផ្នែក​យានយន្ត​ថាមពល​អគ្គិសនី ដែល​នេះ​ជាការ​ឆ្លើយតប​ទៅ​និង​តម្រូវការ​អភិវឌ្ឍ​រប​ស់​ប្រទេស​កម្ពុជា ខណៈដែល​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី កំពុងមាន​ការកើនឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​។​

​ឯកឧត្តម ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន លើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង ឯ​.​ក (BYD Cambodia) នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ​ថា

​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន​នឹង​ជួយ​កសាង​មជ្ឈមណ្ឌល​បណ្ដុះបណ្តាល​យានយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី BYD-TS ព្រមទាំង​ផ្តល់​សម្ភារៈ និង​ជំនួយ​បច្ចេកទេស សម្រាប់​បម្រើ​ដល់​សកម្មភាព​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​ផងដែរ​។ វត្តមាន​នៃ​មជ្ឈមណ្ឌល​ថ្មី​មួយ​នេះ នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​ប្រទេស​កម្ពុជា ដែល​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គីសនី កំពុងមាន​ការកើនឡើង​។​

​ឯកឧត្តម បានបញ្ជាក់​ឲ្យ​ដឹងថា វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន BYD បាន​សិក្សា​ស្វែងយល់​ពីគ្នា និង​បាន​ឈានដល់​ការឯកភាព បង្កើត​នូវ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​អប់រំ​បណ្តុះបណ្តាល ស្រាវជ្រាវ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស ដែលជា​ផ្នែក​សំខាន់​នៃ​ការពង្រឹង​ធនធានមនុស្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm