ចិនប្រាប់អាមេរិកថា ត្រូវជ្រើសរើស រវាងកិច្ចសហប្រតិបត្តិការ ឬជម្លោះ​

2023/06/20 12:39:32 am        162

​នៅ​ថ្ងៃ​ចុងក្រោយ ​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ដ៏​តានតឹង​នោះ នៅ​ថ្ងៃ​ចន្ទ (​ថ្ងៃទី​១៩ ខែមិថុនា​) នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken ត្រូវបាន​អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​ប៉េកាំង​ប្រាប់ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ត្រូវតែ​ជ្រើសរើស រវាង «​កិច្ចសហប្រតិបត្តិការ ឬ​ជម្លោះ​»​។​

​យោងតាម​មន្ត្រី​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា លោក Blinken និង Wang Yi ដែលជា​មន្ត្រី​នយោបាយ​ការបរទេស​ជាន់ខ្ពស់​របស់​ប្រទេស​ចិន បាន​និយាយ​រយៈពេល ៣​ម៉ោង នៅ​ថ្ងៃ​ចន្ទ​នេះ នៅឯ​ផ្ទះសំណាក់​រដ្ឋ​ដ៏​ប្រណីត​ក្នុង​សួនច្បារ​បុរាណ Diaoyutai​។

​ទាំង​ទីក្រុង​វ៉ាស៊ីនតោន ទាំង​ទីក្រុង​ប៉េកាំង មិនបាន​អះអាង​ពី​ជំនួប រវាង​លោក Blinken និង​លោក Xi Jinping ដែលជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដែល​ជំនួប​របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក Joe Biden កាលពី​ខែវិច្ឆិកា នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី បាន​បង្កើន​នូវ​ក្តី​រំពឹង​យ៉ាង​ប្រយែង​ប្រយ័ត្ន​ថា មានការ​ផ្សះផ្សា​ក្នុង​ទំនាក់ទំនង​។​

​យោងតាម​ខ្លឹមសារ​ពី​របាយការណ៍ ដែល​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ឲ្យ​ដឹងថា លោក Wang បាន​ប្រា​ប់លោក Blinken ថា​៖ «​ការធ្វើដំណើរ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ម​ក​កាន់​ទីក្រុង​ប៉េកាំង នាពេលនេះ កើតឡើង​នៅក្នុង​កាលៈទេសៈ​ដ៏​សំខាន់ ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក​»​។ លោក​បាន​បន្តថា​៖ «​វា​ចាំបាច់​ក្នុងការ​ធ្វើការ​ជ្រើសរើស រវាង​ការសន្ទនា និង​ការប្រឈមមុខ​ដាក់គ្នា កិច្ចសហប្រតិបត្តិការ ឬក៏​ជម្លោះ​»​។​

​លោក Wang បាន​បន្ថែមថា​៖ «​យើង​ត្រូវតែ​ទាញ​ឲ្យ​ត្រឡប់មកវិញ​នូវ​ធ្លាក់ចុះ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក​នេះ ដោយ​ជំរុញ​ឲ្យ​មាន​ការវិល​ទៅរក​មាគ៌ា​ដ៏​ល្អប្រសើរ និង​ស្ថិរភាព​វិញ ហើយ​ធ្វើការ​រួមគ្នា ដើម្បី​ស្វែងរក​វិធី​ត្រឹមត្រូវ សម្រាប់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​»​។​

​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងពីរ បាន​កើនឡើង​កាន់តែខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាច្រើន ចាប់តាំងពី​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​បច្ចេកវិទ្យា រហូតដល់​បញ្ហា​កោះ​តៃ​វា់ន់​។​

​មន្ត្រី​សហរដ្ឋអាមេរិក បាន​លើកឡើងថា ពួកគេ​មិន​រំពឹងថា នឹង​ទទួលបាន​ជំហាន​រីកចម្រើន​បំបែក​ភាពទាល់ច្រក​ធំដុំ​នោះទេ​ពី​កិច្ចពិភាក្សា​របស់លោក Blinken នេះ ប៉ុន្តែ​ពួកគេ​សង្ឃឹមថា នឹង​បើក​បណ្តាញ​ទំនាក់ទំនង​ធម្មតា​ឡើងវិញ​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​អាក្រក់ កុំ​ឲ្យ​មាន​ភាព​តានតឹង​កើត​ទៅជា​ជម្លោះ​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm