ឥណ្ឌូនេស៊ី និងក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប ដើម្បីបង្កើនសមត្ថភាពតំណភ្ជាប់​អ៊ីនធឺណិត​

2023/06/20 12:49:44 am        224

​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្រុមហ៊ុន​អវកាស SpaceX របស់លោក Elon Musk នៅ​ថ្ងៃ​ចន្ទ (​ទី​១៩ ខែមិថុនា​) នេះ បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ពី​សហរដ្ឋអាមេរិក នៅក្នុង​គម្រោង​តម្លៃ ៥៤០​លាន​ដុល្លារ ដែល​ការបាញ់​បង្ហោះ​នេះ មានបំណង​ភ្ជាប់​តំបន់​ដាច់ស្រយាល​នានា​នៃ​ប្រទេស​ប្រជុំ​កោះ​នេះ​ទៅនឹង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​។​

​ប្រហែល ២​ភាគ​៣ នៃ​ចំនួន​ប្រជាជន ២៨០​លាន​នាក់​របស់​ប្រទេស​ឥណ្ឌូនេស៊ី មាន​អ៊ិន​ធឺ​ណិ​ត​ប្រើប្រាស់​រួចហើយ ប៉ុន្តែ​សមត្ថភាព​ត​ភ្ជាប់​មាន​កម្រិត នៅ​តំបន់​កោះដាច់​ស្រយាល​ភាគ​ខាងកើត ដែល​មិនទាន់មាន​ការអភិវឌ្ឍ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​លោក Mahfud MD ទេសរដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​បច្ចេកវិទ្យា​ផ្កាយរណប នឹង​ព​ន្លឿ​ន​ដល់​ការផ្ដល់​ការប្រើប្រាស់​អ៊ិន​ធឺ​ណិ​តទៅ​កាន់​ភូមិ​នានា នៅក្នុង​តំបន់ ដែល​មិនអាច​ទៅដល់​បាន​ដោយ​ខ្សែកាប​អុ​ប​ទិ​ក ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​»​។​

​ផ្កាយរណប​ទម្ងន់ ៤,៥​តោន​របស់​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី (SATRIA-1) ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អវកាស Thales Alenia ហើយ​ត្រូវបាន​បាញ់​បង្ហោះ​ទៅក្នុង​គន្លង​តារាវិថី​ពី​រដ្ឋ​ផ្លរីដា ដោយ​យាន​ចម្លង Falcon 9 របស់​ក្រុមហ៊ុន SpaceX ដែល​បន្ទាប់មក​បាន​ត្រឡប់​មកកាន់​ទីតាំង​ក្នុង​សមុទ្រ សម្រាប់​ការចុះ​ចត​យ៉ាងច្បាស់​លាស់​មួយ​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm