តាកែវ៖ ក្រោមការណែនាំរបស់ឯកឧត្តម គី តិច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងធ្នង់ ឯកឧត្តម ឈិត បូរ៉ាវុធ និងឯកឧត្តម ដូង លឿង លោក សុខស្រូយ លោក ឌី ដាស្មៀនឃុំក្រាំងធ្នង់ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកមេធាវីរារដ្ឋាភិបាលក្រុមមេធាវីសម្តេចតេជោផងនោះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលសម្រាកព្យាបាលជំងឺ និងប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរដល់គេហដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមក៍បាននាំយកថវិកាមួយចំនួនជូនប្រជាពលរដ្ឋទាំងអស់ដើម្បីទុកជូនគាត់សម្រាប់ជាថ្លៃព្យាបាល ជំងឺ ហើយជាមួយគ្នានេះដែរ ឯកឧត្តម ឈិត បូរ៉ាវុធ ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់នេះដែលមានសាច់ញាតិគ្រប់អាយុបោះឆ្នោតផ្តាំផ្ញើនិងពន្យល់ណែនាំគាត់ឲ្យទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដា កុំឲ្យខានដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋពិសេសគឺបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨ ដើម្បីអាចឲ្យគណបក្សយើងបំរើប្រជាពលរដ្ឋនិងអាចបន្តដឹកនាំប្រទេសជាតិទទួលបានការរីកចំរើន អភិវឌ្ឍន៏ទៅថ្ងៃមុខទៀត។ជាមួយគ្នានេះដែរឯកឧត្តមក៍បានទទួលការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម គី តិច ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ៕






