ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ កងទ័ព​ទេវតា​កំពុង​ត្រៀម​យកជ័យ​ជម្នះ​ជូន​បក្ស តាមរយៈ​គន្លង​ប្រជាធិបតេយ្យ​

2023/06/20 02:23:28 am        114

​កំពង់ឆ្នាំង៖ ក្នុងនាម​ជា​បក្ស​នៃ​នគរ​ទេវតា​, កងទ័ព​ជំរំ​ទេវតា​កំពុង​ត្រៀមខ្លួន​ដើម្បី​យកជ័យ​ជម្នះ​ជូន​បក្ស​នៅក្នុង​ការប្រកួតប្រជែង​តាមបែប​ប្រជាធិបតេយ្យ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ សំដៅ​ធ្វើយ៉ាងណា​ថែរក្សា​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ទៅមុខ​របស់​ប្រទេស​កម្ពុជា​។ នេះ បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​បន្ថែមថា សារ​បេះដូង​របស់​ម្ចាស់ឆ្នោត នឹងត្រូវ​បាន​ផ្ញើ​ចេញ​ដោយ​យោងទៅលើ​គោ​លន​យោ បាយ​របស់​បក្ស និង​សមិទ្ធផល​វិជ្ជមាន​ដែល​កើតមានឡើង​ក្នុង​រយៈកាល​ប្រមាណ ៤៤ ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​ការដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស​ការការពារ និង​ការសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្ដម​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មិនមែនជា​គណបក្ស​ល្អឥតខ្ចោះ ឬ​អាចបំពេញ​គ្រប់​តម្រូវកា រ​នោះទេ ខណៈដែល​ប្រទេសជាតិ​កំពុង​អភិវឌ្ឍ​រីកចម្រើន​ទៅមុខ ហើយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏​កំ ពុង​កើនឡើង​។ ប៉ុន្តែ​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ធានាបាន គឺ​សន្តិភាព និង​លំនឹង​ស្ថិរភាព​ទាំ ង​ផ្នែក​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច បម្រើឱ្យ​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ផែនការ​ចក្ខុវិស័យ​សម្រាប់​អនាគត​វែងឆ្ងាយ​ទៅមុខ​។ ជារួម​គ ណ​បក្ស​ប្រជាជន ជា​បក្ស​ដែលមាន​ភាពត្រឹមត្រូវ​ខាង​នយោបាយ ព្រម​ជាមួយនឹង​បទពិសោធន៍​, មានការ​គាំទ្រ​ពេញទំហឹង​ពី​ប្រជាជន​, មាន​រចនា​សម្ពន្ធ​ចាត់តាំង​ពីលើ​ដល់​ក្រោម និង​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណធម៌ សមត្ថភាព សាមគ្គី​ឯកភាព​ផ្ទៃក្នុង​រឹងមាំ និង​របៀបរបប​ធ្វើការ​ច្បាស់លាស់​។​

​ឯកឧត្ដម​បាន​រម្លឹក​ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥១ ដោយ​រហូត​ម ក​ដល់ពេលនេះ បាន​បំពេញបេសកកម្ម​ជាច្រើន​ក្នុង​របត់​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុងនោះ​មានដូចជា ពី​ឆ្នាំ ១៩៥១-៥៣ បាន​តស៊ូ​ប្រឆាំង​របប​អាណានិគម ដើម្បី​ឯករាជ្យ​ជាតិ​, ទី​២.១៩៥៤-៧០ ការពារ​ឯករាជ្យ​, សន្តិភាព និង​អព្យាក្រឹតភាព​កម្ពុជា ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស​, ទី​៣.១៩៧០-៧៥ តស៊ូ​រំដោះជាតិ​ពីរ​បប លន់ នល់​, ទី​៤.១៩៧៥-៧៩ តស៊ូ​ផ្តួលរំលំ​របប ប៉ុល ពត និង​ទី​៥.១៩៧៩-​បច្ចុប្បន្ន​៖ ការពារ​ការវិល​ត្រលប់​នៃ​របប​ខ្មែរក្រហម​, ស្តារ​កសាង​ប្រទេស​ពី​បាត​ដៃទទេ​, បង្រួបបង្រួម​ជាតិ ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ​, ការពារ​បូរណភាព​ទឹកដី​, បញ្ចប់សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ថែរក្សា​សន្តិភាព តាមរយៈ​ការទប់ស្កាត់​បដិវត្តន៍​ពណ៌​, អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​លើ​កក​ម្ព ស់​ជីវភាព​របស់​ប្រជាជន​។

​ឯកឧត្ដម​បន្ថែមថា ក្នុងនាម​សកម្មជន​យុវជន​បក្ស​, យើង​ត្រូវ​រៀបចំខ្លួន និង​ផ្នត់គំនិត ដើម្បី​បង្កើន​សមត្ថភាព និង​ភាពចាស់ទុំ​ទាំង​ផ្នែក​ន​យោ​យ​បាយ និង​សីលធម៌​-​គុណធម៌ ដើម្បី​បង្កើន​ឥទ្ធិពល និង​ទាក់​ទា ញ​កម្លាំង​គាំទ្រ​ជូន​គណបក្ស សំដៅ​រួមគ្នា​បម្រើ​បុព្វហេតុ និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់​គណ​ប ក្ស​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ។ ដើម្បី​ក្លាយខ្លួនជា​សកម្មជន​យុវជន​បក្ស គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការជ្រើសរើស​សម្រិតសម្រាំង​ច្បាស់លាស់ ទាំង​ផ្នែក​សមត្ថភាព​ចំណេះដឹង​, ឆន្ទៈ​, មនសិការ ជាពិសេស​អ ត្ត​ចរិត​ប្រកបដោយ​សីលធម៌​-​គុណធម៌ ដែល​សុទ្ធសឹង​ជា​លក្ខណៈសម្បត្តិ​ជាទី​ទុកចិត្ត និង​ស័ក្តិ​សមជា​កម្លាំង​ប្រតិបត្តិ​ករ​ដ៏​ស្មោះត្រង់​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​ក្នុង​ការបម្រើ​ជាតិ និង​ប្រ ជា​ជន​៕​ ដោយ​៖ គង់ ឌិន​​​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm