ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសជាខេត្តទី៥ បញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល

2023/06/20 05:05:08 pm        98

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកំពង់ឆ្នាំង ជាខេត្តទី៥ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងខេត្តកំពង់ស្ពឺ ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា៖ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ក្នុងខេត្តកំពង់ឆ្នាំងនេះ ក៏ដោយសារតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធ ដោយបានធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន , ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាំងពីទីក្រុងរហូតដល់ជនបទ ។ ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យអនាម័យ , ចលនាឱ្យមានការចូលរួមពីសហគមន៍ , ការរៀនសូត្រ ការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងការលំបាកក្នុងការទទួលបានសេវាផងដែរ ។ ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀត ដែលយើងត្រូវធ្វើ ។ យើងត្រូវធានាថា គ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាននិរន្តរភាពនៃសេវាអនាម័យស្អាត ។ ទាំងអស់គ្នាត្រូវការមួយជំហានទៀត ដើម្បី សម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក ។ ភាពជោគជ័យនេះដែរ ក៏នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តរភាព នូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ហើយត្រូវធានាថា បរិក្ខារទឹកស្អាត និងអនាម័យទាំងអស់ មានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្នុងខេត្តកំពង់ឆ្នាំង ខ្នងផ្ទះដែលមានបង្គន់ អនាម័យប្រើប្រាស់មានចំនួន១១៦៦៤៨ផ្ទះនៃចំនួនផ្ទះសរុប១៩៥ ៤០៦ខ្នង ។ ផ្ទះប្រើបង្គន់អនាម័យរួមមានចំនួន ១១ ២០២ខ្នង ចំណែកចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង ១០០% នៃចំនួនខ្នងផ្ទះសរុប ។ ស្ថានភាពក្រុងស្រុកដែលទទួលបានODF មានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ទទួលបាន ODF នៅចុងខែមីនាឆ្នាំ២០២៣កន្លងទៅនេះ៕ដោយ ÷ ហុង វាស្នា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        34
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm