យុវជនចងចាំពីវិរភាពសម្ដេចជោ នាឱកាសខួប៤៦ឆ្នាំនៃការស្វែងរកផ្លូវរំដោះប្រជាជនពីរបបខ្មែរក្រហម

2023/06/20 05:51:05 pm        189

ភ្នំពេញ ៖ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើយអំពីវិរភាព ការលះបង់សាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលបានយកជីវិតទៅប្ដូរ ដើម្បីស្វែងរកផ្លូវរំដោះប្រជាជនចេញពីរបបខ្មែរក្រហមកាលពីថ្ងៃទី ២០ មិថុនា ១៩៧៧ នាឱកាសជាខួប ៤៦ ឆ្នាំក្នុងថ្ងៃនេះ។

យុវជនសិស្ស-និស្សិតនៅក្នុងប្រទេសកម្ពុជាចងចាំមិនភ្លេចឡើយនូវវិរភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងបានចាត់ទុកសម្ដេចជាឪពុក ជាវិរបុរស និងជា​អ្នកប្រាជ្ញ​មួយរូបរបស់កម្ពុជា​ដែលបាន​ដឹកនាំ​ប្រទេសដ៏កម្សត់មួយនេះចេញភ្លើងសង្គ្រាម ចេញពីប្រទេសដែលរងគ្រោះខ្ទេចខ្ទីប្រែក្លាយ​ទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនបំផុត។

លោក គោរម ដាឡា និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច​លើកឡើងថា យុវជនជំនាន់ក្រោយចង់ចាំមិនភ្លេចឡើយនូវដានប្រវត្តិសាស្រ្ដរបស់​ប្រទេសកម្ពុជាអំពីការវិរភាពការតស៊ូលះបង់របស់សម្ដេចតេជោ ​ហ៊ុន សែន និងសមមិត្ត ​ដែលមិនគិតពីអាយុជីវិតចាកចោលគ្រួសារទៅស្វែងរកសន្ដិភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ។

យុវតី ថា ម៉ីម៉ី និស្សិតសិក្សាជំនាញនីតិសាស្រ្ដនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ចលើកឡើងថា​ យុវជនជំនាន់ក្រោយចងចាំមិនភ្លេចឡើងនូវព្រឹត្តិការណ៍ ថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ពីព្រោះថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា​ដែលសម្ដេចតេជោ ហ៊ុន សែន និងសមមិត្តបានស្វះស្វែងរកផ្លូវរំដោះពលរដ្ឋកម្ពុជា​ឱ្យចាកចេញពីរបបខ្មៅ​ងងឹតខ្មែរក្រហមដែលជាគុកឥតជញ្ជាំង។

ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងគោលនយោបាយច្បាស់លាស់​របស់​សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាទទួលសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំង​ស្រុងតាំងពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក ​ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាប្រៀបដូចជាកោះដ៏កម្សត់មួយដែលបានឆ្លងកាត់សង្គ្រាម និងការឈ្លានពាន​ពី​បរទេស​យ៉ាង​ឆ្អែតឆ្អន់​នៅក្នុងប្រវត្តិសាស្រ្ដកន្លងមក។ ​ដូច្នេះហើយសម្ដេចតេជោ ​ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា​បានប្រកាសយ៉ាងដាច់ណាត់ថា «ទោះក្នុងតម្លៃណាក៏ដោយ​ត្រូវរក្សាសន្តិភាពរបស់ប្រទេសកម្ពុជាឱ្យបាន»៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm