ប្រមុខអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ និងកែប្រែការសម្រេចពាក់ព័ន្ធនឹងការតាំងទីលំនៅ

2023/06/20 07:01:17 pm        101

UN៖ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ ឬ UN បានឲ្យដឹងថា អគ្គលេខាធិការរបស់អង្គការនេះលោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) បានជំរុញឲ្យប្រទេសអ៊ីស្រាអែលបញ្ឈប់ និងកែប្រែឡើងវិញនូវអ្វីដែលលោកបានពិពណ៌នាថា ជាការសម្រេចចិត្ត ដែលបង្កឲ្យមានការរំជើបរំជួល និងក្ដីកង្វល់ពាក់ព័ន្ធនឹងសកម្មភាពនៃការតាំងលំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ដែលខ្លួនគ្រប់គ្រង។

អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ ឬUN លោក Farhan Haq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អគ្គលេខាធិការបញ្ជាក់សារជាថ្មីថា ការតាំងលំនៅឋាន គឺជាការរំលោភបំពានច្បាប់អន្តរជាតិជាក់ស្តែង។ ទាំងនោះគឺជាឧបសគ្គដ៏ធំ ក្នុងការធ្វើឲ្យលេចជារូបរាងពិតនៃដំណោះស្រាយពីរដ្ឋពីរ ព្រមទាំងមានសន្តិភាពដ៏ត្រឹមត្រូវ យូរអង្វែង និងទូលំទូលាយ»។ 

លោក Haq បានបន្ថែមថា៖ «ការពង្រីកការតាំងលំនៅឋានខុសច្បាប់ទាំងនេះ គឺជាកត្តាជំរុញដ៏សំខាន់ឲ្យមានភាពតានតឹង និងអំពើហឹង្សា និងធ្វើឲ្យមានតម្រូវការផ្នែកមនុស្សធម៌កាន់តែខ្លាំងឡើងៗ»។

គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមិថុនា) បានអនុម័តនូវសេចក្ដីសម្រេចមួយ ដែលនឹងកាត់បន្ថយឲ្យកាន់តែខ្លីជាងមុននូវដំណើរការនៃការសុំអនុម័តសាងសង់លំនៅឋាន នៅតំបន់វ៉េសប៊ែង (West Bank) ហើយផ្ដល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលមានតួនាទីជារដ្ឋមន្ត្រីនៅក្នុងក្រសួងការពារជាតិផងដែរនោះ ឲ្យអនុម័តដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលនានា។

ការសម្រេចនេះ នឹងផ្លាស់ប្ដូរប្រព័ន្ធច្បាប់ ដែលចូលជាធរមាន ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm