ក្រសួង​នឹងមិន​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​ នៃ​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជំហាន​ទី​១​ទេ​

2021/05/12 10:30:56 pm        313

ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​មិន​រៀបចំ​ការចាក់​វ៉ាក់សាំង​ដាច់ដោយឡែក ​ជូន​គ្រូបង្រៀន​ទាំង​រដ្ឋ ឯកជន ព្រមទាំង​បុគ្គលិក​ដៃគូរ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ​ដូច​កាល​ជំហាន​ទី​១​ទៀត​ទេ ​ពោលគឺ​ពួកគាត់​អាច​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​កំពុង​រស់នៅ ​ដើម្បី​មានឈ្មោះ​អាច​ទៅ​ចាក់​វ៉ាក់សាំង​បាន​។

មូល​ហេតុដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​មិន​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ដាច់ដោយឡែក ជូន​បុគ្គលិក​អប់រំ ​បុគ្គលិក​កិច្ចសន្យា​នៃ​គ្រឹះស្ថាន​រដ្ឋ ​និង​ឯកជន​ ព្រមទាំង​បុគ្គលិក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ ស្ថិតនៅ​រាជធានី​ភ្នំពេញ ​ដោយសារ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ អនុគណៈកម្មការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-19​ ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ ​បាន​និងកំពុង​ដំណើរកា​រ​ចាក់​វ៉ាក់សាំង​នៅ​តាម​ខណ្ឌ​ចំនួន​៦​រួមមាន​ ៖​ ខណ្ឌ​កំបូល ឫស្សីកែវ មានជ័យ ពោធិ៍​សែន​ជ័យ ទួលគោក និង​ខណ្ឌដង្កោ ​ដែលមាន​ទីតាំងនៅ​គ្រប់​បណ្តា​សង្កាត់​ក្នុង​ខណ្ឌ​។​ ម្យ៉ាងទៀត​វ៉ាក់សាំង​កូ​វីដ​-19 បាន​និងកំពុង​មកដល់​ជា​បន្តបន្ទាប់ ដូចនេះ​យុទ្ធនាការ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ នឹង​ពង្រីក​វិសាលភាព​នៅ​គ្រប់​ខណ្ឌ ​ដែល​ក្នុង​ខណ្ឌ​នីមួយៗ ​នឹង​មាន​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​គ្រប់​សង្កាត់​ទាំងអស់ ​ដើម្បី​គ្របដណ្ដប់ ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​។

នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​វ៉ាក់សាំង ​សម្រាប់​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា និង​បុគ្គលិក​អង្គការ​ដៃ​គូរ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 នៅ​រាជធានី​ភ្នំពេញ​ ដែល​BTV ទទួលបាន​នៅ​ថ្ងៃទី​១២​ ខែឧសភា​នេះ​។

ជាមួយគ្នានេះ លោក​រស់ សុ​វាចា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បានស្នើរ​ដល់​បុគ្គលិក​អប់រំ បុគ្គលិក​កិច្ចសន្យា​នៃ​គ្រឹះ​ស្ថាប័នរដ្ឋ ​និង​ឯកជន ព្រមទាំង​បុគ្គលិក​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ​សូម​ទៅ​ទាក់ទង​ចៅសង្កាត់ រស់នៅ​បច្ចុប្បន្ន​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់សាំង​។​ដោយឡែក​នៅតាម​បណ្តាល​ខេត្ត​វិញ ​គឺ​ក្រសួង​មិន​ទាន់មាន​ផែនការ​នោះទេ ពោល​កំពុង​រង់ចាំ ​ការ​ពិភាក្សា​ពី​ដៃគូរ​ពាក់ព័ន្ធ​។

បើតាម​បាយ​ការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គិត​ត្រឹម​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ក្រសួង ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ទាំងពីរ​ដូ​ស​ជូន​បុគ្គលិក​អប់រំ​ បុគ្គលិក​កិច្ចសន្យា ដែល​បម្រើការ​ក្នុង​អង្គភាព​អប់រំ​នៅ​ថ្នាក់ជាតិ​ ថ្នាក់ក្រោម​ជាតិ​ គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន ព្រមទាំង​បុគ្គលិក​នៃ​អង្គការ​ដៃគូ​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​សរុប​ចំនួន​ ១១៦,៥៦៣​នាក់ ត្រូវជា ៧៤% នៃ​ចំនួន​សរុប ១៥៨,០០០ នាក់​៕

​អត្ថបទ ​៖ ​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm