ក្រុមហ៊ុនផលិតចំណីអាហារអូស្ត្រាលី ចង់នាំចេញផ្លែឈើពីប្រទេសកម្ពុជា

2023/06/20 10:38:38 pm        283

ភ្នំពេញ៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលសក្តានុពលកសិផល ជាពិសេសផ្លែឈើ ដោយបានបង្ហាញផែនការចង់នាំចេញផ្លែឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។

ក្រោមការ​សម្របសម្រួល​របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា​ ក្រុមហ៊ុន បានមកធ្វើទស្សនកិច្ច​នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា ​ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។

ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​នេះ ​ក្រុមហ៊ុន SPC Global បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ចនៅ រោងចក្រ​ផលិតកម្មចំណីអាហារ​គីរីរម្យ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ក្រុមហ៊ុនលីលី នៅក្នុង​រាជធានី​ភ្នំពេញ។ ​តំណាងក្រុមហ៊ុន SPC Global ទាំងពីរអ្នកនេះ ក៏បានជួបជាមួយ​ម្ចាស់​អាជីវកម្មកសិឧស្សាហកម្មធំៗ ​ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។

លោក Rifai បាន​មានប្រសាសន៍ថា ​កម្ពុជា​ជា​ប្រទេស​ដ៏ល្អ​មួយ​សម្រាប់​ ​ក្នុង​ការ​ស្វែង​រក​ឱកាសថ្មីៗ​ផ្នែកកសិកម្ម ជាពិសេស​បន្លែ និង​ផ្លែឈើ ​ដែល​មិន​មានការដាំដុះ ឬ​បច្ចុប្បន្ន​នេះមិន​មាន​វត្តមាននៅក្នុង​ប្រទេស​អូស្ត្រាលី។

លោកបន្តថា៖ "វិស័យកសិ-ចំណីអាហារ ​គឺជាវិស័យផ្តោតសំខាន់​មួយ​របស់កម្ពុជា ហើយអូស្ត្រាលី​ក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះដែរ។ ​យើងសូមអរគុណចំពោះ កម្មវិធី CAPRED ដែលបានណែនាំ​ឱកាសនេះ​មកកាន់ក្រុមហ៊ុនរបស់យើង ហើយយើងកំពុងបន្តការពិភាក្សាជាមួយ​នឹងក្រុមហ៊ុនមួយចំនួនដែលយើងបានជួប”។

ក្រុមហ៊ុន SPC Global ដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ​ប្រទេសអូស្ត្រាលី មានបទពិសោធន៍​ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។

ក្រុមហ៊ុននេះ​ ទិញផលិតផលមួយចំនួនពីបណ្តា​ប្រទេស​នៅក្នុងតំបន់អាស៊ី ​ហើយក៏​ចាប់​អារម្មណ៍​ចង់​ពង្រីកការ វិនិយោគ​របស់​ខ្លួន​ដោយ​ការនាំចេញពី​កម្ពុជា ​នូវ​ផលិត​ផល​ដូច​ជា ​ស្វាយ សាវម៉ាវ មៀន និង​ស្រកានាគ។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួប​ជាមួយ​មន្ត្រីសំខាន់ៗ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។

ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផល​ដែលមានតម្លៃខ្ពស់​ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស​ និងម្រេចកំពត ដ៏ល្បីល្បាញលើពិភពលោក៕ អត្ថបទ៖ វណ្ណៈ ​

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        21
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        29
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm