រាជរដ្ឋាភិបាល បង្កើនវិនិយោគសាធារណៈ អភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ​

2023/06/20 10:41:47 pm        165

ភ្នំពេញ​៖ គណៈកម្មការ​វិនិយោគ​សាធារណៈ បើក​កិច្ចប្រជុំ​លើក​ទី​១ នៃ​ការគ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ លើ​បញ្ហា​ប្រភព​ហិរញ្ញប្បទាន ការតាមដាន​, និង​ការវាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វិនិយោគសាធារណៈ ដោយ​ជំរុញ​ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើកឡើង ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​វិនិយោគសាធារណៈ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ នេះ​ថា ជុំវិញ​ការអនុវត្ត​គម្រោង​វិនិយោគ សាធារណៈ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ជំរុញ​អភិវឌ្ឍន៍​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ នៃ​គម្រោង​អាទិភាព​របស់ រាជរដ្ឋាភិបាល និង​ខិតខំ​ប្រឹងប្រែង​ធានា​នូវ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​ចំណាយ ជាពិសេស​ការចំណាយ​ស​ម្រា​ប់​កម្មវិធី​កាត់បន្ថយ​ភាព ក្រីក្រ និង​ការផ្តោត​សំខាន់​លើ​វិស័យ​នានា ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​ច​ន្ត​រ​នៃ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​។​

​ឯកឧត្តម បន្តថា ទាក់ទិន​គម្រោង​វិនិយោគសាធារណៈ​នេះ ចាប់ពីពេលនេះ​ទៅមុខ តម្រូវការ​នៃ​ការវិនិយោគ​សាធារណៈ​មាន កាន់តែច្រើន និង​កាន់​តែមាន​ភាពស្មុគស្មាញ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មន្ត្រី​ទទួលបន្ទុក ត្រូវខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ លើ​បញ្ហា គ្រប់គ្រង​ថវិការ ការតាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​គម្រោង ក្នុងនោះ​ចំពោះ​គម្រោង​ដែល​អនុវត្ត​រួចរាល់ ត្រូវ​បើក​ឲ្យ​មាន​កិច្ចប្រជុំ ដើម្បី​វាយតម្លៃ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា នូវ​រាល់​ការអនុវត្ត​គម្រោង​ទាំងឡាយ​។​

​សូមបញ្ជាក់ថា យោងតាម​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២២-២០២៤ របស់​រាជរដ្ឋាភិបាល សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធ សាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ត្រូវបានធ្វើ​ការប៉ាន់ស្មាន​តម្លៃ​សរុប​ជាង ៩៥ ៥២៧ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ២៣ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​បំពេញតម្រូវការ​វិ​និ​យោត​វិស័យ​សាធារណៈ គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        169
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm