ចក្រភពអង់គ្លេសចាប់ផ្តើមគម្រោងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសកំពុងអភិវឌ្ឍន៍​

2023/06/20 10:54:04 pm        127

​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ (១៩ មិថុនា​) បានចាប់ផ្តើម​អនុវត្ត​គម្រោង​ពាណិជ្ជកម្ម​អនុគ្រោះ​ជាមួយ​ប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍន៍​ចំនួន ៦៥​ប្រទេស ដើម្បី​ជំនួស​ការរៀបចំ​ស្រដៀង​គ្នា​នេះ​នៅពេលដែល​ប្រទេស​នេះ​នៅ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស​លោក Nigel Huddleston បានប្រកាស​ពី​ការចាប់ផ្តើម​នៃ​គម្រោងការ​ពាណិជ្ជកម្ម​ប្រទេស​កំពុងអភិវឌ្ឍន៍ (DCTS) ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋធានី Addis Ababa របស់​ប្រទេស​អេ​ត្យូ​ពី​។ នាយកដ្ឋាន​ពាណិជ្ជកម្ម និង​ធុរកិច្ច​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រោងការណ៍​នេះ​ដកចេញ ឬ​កាត់បន្ថយ​ពន្ធគយ និង​សម្រួល​ដល់​ច្បាប់ពាណិជ្ជកម្ម​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា គម្រោងការ​ពាណិជ្ជកម្ម DCTS គ្របដណ្តប់​ប្រទេស​ចំនួន ៦៥ ដែលមាន​ប្រជាជន​ចំនួន ៣,៣ ពាន់​លាន​នាក់ ដោយ​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ទាំងនោះ​រស់នៅក្នុង​ទ្វីបអាហ្វ្រិក ហើយ​បាន​បន្ថែមថា​គ្រោងការណ៍​នេះ​គឺ "​មាន​ភាព​សប្បុរស​" ជាង​ការរៀបចំ​ស្រដៀង​គ្នា​ពេលដែល​ចក្រភព​អង់គ្លេស​ធ្លាប់ជា​ផ្នែក​មួយ​នៅក្រោម​សមាជិកភាព​សហភាព​អឺរ៉ុប​របស់ខ្លួន​។​

​នៅក្រោម​គម្រោង​នេះ បណ្ដា​អាជីវកម្ម​របស់​ចក្រភព​អង់គ្លេស​នឹង​សន្សំ​ថវិកា​បាន​ជាង ៧៧០លាន​ផោន (៩៨៤ លាន​ដុល្លារ​) ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​កាត់ ឬ​ដកចេញ​ពន្ធ​លើ​ការ​នាំចូល​ដែលមាន​តម្លៃ​ជាង ៩ ពាន់​លាន​ផោន (១១,៥ ពាន់​លាន​ដុល្លារ​) ដូចជា​សម្លៀកបំពាក់ អាហារ និង​ប្រដាប់​ក្មេង​លេង​របស់​កុមារ​ជាដើម​។​

​ប្រទេស​អេ​ត្យូ​ពី​សង្ឃឹមថា គម្រោង​នេះ​នឹង​អនុញ្ញាតឱ្យ​ខ្លួន​ចំណេញ​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស និង​ស្តារ​វិស័យ​នាំចេញ​របស់ខ្លួន​ឡើងវិញ ដែល​បាន​ទទួលរង​នូវ​ការធ្លាក់ចុះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ព្យួរ​ប្រទេស​នៅ​តំបន់​ញក​អាហ្វ្រិក​មួយ​នេះ ពី​ច្បាប់​ស្តីពី​កំណើន និង​ឱកាស​នៃ​ប្រទេស​អាហ្វ្រិក (AGOA) ជុំវិញ​ការចោទប្រកាន់​លើ​ការរំលោភ​សិទ្ធិមនុស្ស​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm