
សាក្សីម្នាក់ ថតបានវីដេអូដ៏គួរភ្ញាក់ផ្អើលមួយរបស់ព្យុះកួច នៅក្នុងទីក្រុង Destinពេលដែលអាកាសធាតុអាក្រក់ កើតមាននៅតំបន់ Panhandle រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ។
ព្យុះកួចនេះ ថតបានពីតំបន់ទេសចរណ៍ Hilton Sandestin Beach Golf Resort and Spa ស្ថិតក្នុងតំបន់ Panhandle រដ្ឋ Florida ។ សេវាកម្មឧតុនិយមជាតិ បានចេញសេចក្តីប្រកាសអាសន្នពីព្យុះកួច និងទឹកជំនន់ ក្រោយព្យុះភ្លៀងបង្កផលប៉ះពាល់នៅតំបន់នោះ ។ ការប្រកាសអាសន្នព្យុះកួច ត្រូវបានចេញនៅទីក្រុង Miramar Beach រហូតដល់វេលាម៉ោង ១២យប់ ជាមួយនឹងលទ្ធភាពនៃការកើតមានព្យុះទឹកកកផងដែរ៕
