អាមេរិក និងចិនសំឡឹងមើលស្ថិរភាព ប៉ុន្តែមានមូលដ្ឋានមិនរឹងមាំសម្រាប់វិបត្តិបន្ទាប់

2023/06/21 12:54:03 am        77

អាមេរិក ៖ សហរដ្ឋអាមេរិក និងចិន បានសំឡឹងមើលទៅលើការបង្កើតបណ្តាញសុវត្ថិភាពសម្រាប់ការប្រកួតប្រជែងកាន់​តែខ្លាំងរបស់ប្រទេសទាំងពីរក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ប៉ុន្តែដំណើរទស្សនកិច្ចនេះទទួលបានតែការសន្យាទូទៅ និងពុំមានការទម្លាយ​ភាពទាល់​ច្រក​លើក្តីសង្ឃឹមសម្រាប់កិច្ចពិភាក្សាយោធា និងបញ្ហាកើតឡើងខ្ពស់នោះទេ។ ទាំងប្រធានាធិបតីលោក Xi Jinping ដែលបានជួបជាមួយលោក Blinken កាលពីថ្ងៃចន្ទ ទី ១៩ ខែមិថុនា នៅចុងបញ្ចប់នៃកិច្ចពិភាក្សា​រយៈពេល១១ម៉ោង​នៅទីក្រុងប៉េកាំង ទាំងប្រធានាធិបតី លោក Joe Biden បានស្វាគមន៍ដំណើរទស្សន​កិច្ចដែលទន្ទឹង​រង់ចាំជាយូរ​មកហើយនេះ ថាជាសញ្ញានៃភាពរីកចម្រើនបន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែមក។ លោក Blinken បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «វាច្បាស់ណាស់ថាទំនាក់ទំនងគឺស្ថិតនៅចំណុចនៃអស្ថិរភាព ហើយភាគីទាំងពីរបានទទួលស្គាល់ពីតម្រូវការដើម្បីធ្វើការឱ្យមានស្ថិរភាព។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតអំពីការពង្រីកទំនាក់ទំនងដើម្បីបង្កើត «រនាំងការពារ» នៅក្នុងទំនាក់ទំនងដើម្បីទប់ស្កាត់ការយល់ច្រឡំកុំឲ្យរធ្លាក់ចូលទៅក្នុងជម្លោះ។ ប៉ុន្តែលោក Blinken បានទទួលស្គាល់ថា សហរដ្ឋអាមេរិកពុំបានទទួលនូវបំណងណាមួយរបស់ខ្លួន ដែលសំខាន់បំផុតក្នុងការបញ្ជៀសការគណនាខុស ដែលជាការបន្តកិច្ចសន្ទនារវាងយោធាទាំងពីរ។ ហើយប្រទេសមហាអំណាចទាំងពីរនៅឆ្ងាយពីគ្នាលើបញ្ហាកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងមិនបានច្រានចោលការ​ក្រសោបកោះ​នេះយកដោយប្រើកម្លាំងនោះទេ។ លោក Blinken បានទទូចថា សហរដ្ឋអាមេរិកចង់រក្សាទុកស្ថានភាពជាក់ស្តែង និង ការគ្រប់គ្រងដោយការទទួលខុសត្រូវចំពោះបញ្ហាកោះតៃវ៉ាន់ ខណៈលោកបានលើកឡើងពីការ​ព្រួយបារម្ភអំពីទង្វើបង្កហេតុដោយទីក្រុងប៉េកាំង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm