មន្ទីរការងារ រាជធានីភ្នំពេញ ស្នើអាជ្ញាធរសមត្ថកិច្ច បន្តផ្សព្វផ្សាយការលុបបំបាត់ពលកម្មកុមារនៅមូលដ្ឋាន​

2023/06/21 01:12:47 am        202

​ភ្នំពេញ​៖ មន្ទីរ​ការងារ រាជធានី​ភ្នំពេញ បានស្នើ​ដល់​អាជ្ញាធរ សមត្ថកិច្ច បន្ត​ជួយ​ផ្សព្វផ្សាយ​ប្រយុទ្ធប្រឆាំង លុបបំបាត់​ពលកម្ម​កុមារ និង​ការជួញដូរ​កុមារ នៅតាម​មូលដ្ឋាន សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។​

​ការលើកឡើង​បែបនេះ របស់ លោក អេង សុ​វិច​ត្រ អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ នៅ​សាលាបឋមសិក្សា​ទួល​ស្វាយព្រៃ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ បាន​លើកឡើងថា បញ្ហា​ពលកម្ម​កុមារ ការប្រើ​អំពើហិង្សា​រលើ​កុមារ និង​ការជួញដូរ​កុមារ បណ្តាលមកពី​បញ្ហា​គ្រូ​សារ បញ្ហា​ជីវភាព​របស់​កុមារ និង​កុមារ​ខ្វះ​ការអប់រំ ឪពុកម្តាយ​មិនបាន​យកចិត្តទុកដាក់​កូនរ​បស់​ខ្លួន ធ្វើ​កុមារ​គ្មាន​អ្នក​ទីពឹង ជា​មូលហេតុ​ធ្វើ​ឲ្យ​ជនខិលខូច មានឱកាស​អុះ​ទាញ​កុមារ​ប្រព្រឹត្ត​ខុសច្បាប់​គ្រប់​រូបភាព។

​លោក​បាន​បន្តថា មន្ទីរ​ការងាររាជធានី​ភ្នំពេញ ខិតខំ​ពង្រឹង​វិធានការ​ការពារ​កុមារ ឱ្យមាន​ប្រសិទ្ធភាព ក្នុងការ​លុបបំបាត់​ព​លកម្ម​កុមារ និង​ពង្រីក​ការផ្សព្វផ្សាយ​និង​យុទ្ធនាការ​ប្រឆាំង​ពលកម្ម​កុមារ នៅតាម​មូលដ្ឋាន និង​សហគមន៍​នានា បានដឹង​ពី​សិទ្ធិ​កុមារ ហើយ​ត្រូវ​ពង្រឹង​កិច្ច​អន្តរាគមន៍​ស្នូល ដើម្បី​សង្គ្រោះ​ពលកម្ម​កុមារ និង​ហាមឃាត់​ការងារ​ដោយ​បង្ខំ​របស់​កុមារ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ពី​គ្រប់​ទម្រង់​។​

​លោក​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុនសែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ចំពោះ​កុមារ តាមរយៈ​បានដាក់​ចេញ​នូវ​គោលនយោបាយ ផែនការ​សកម្ម​ភាពជា​តិ ពាក់ព័ន្ធ​នឹង​កុមារ និង​ការបង្កើត​យន្តការ​ជាច្រើន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​សម្របសម្រួល ពិនិត្យ​តាមដាន​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ស្តីពី​ស្ថានភាព​កុមារ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភា​ក្នុងការ​លុបបំបាត់​ពល​កម្ម​កុមារ ការជួញដូរ​កុមារ និង​ការប្រើ​អំពើហិង្សា​លើ​កុមារ នៅតាម​សហគមន៍ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ច្បាស់​សិទ្ធិ​កុមារ​។

​នៅក្នុង​ឱកាស​នោះដែរ លោក អេង សុ​វិច​ត្រ បានស្នើ​សុំ លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល បន្ត​ជួយ​ផ្សព្វផ្សាយ ករណី​ទាក់ទង​នឹង ជនខិលខូច​មួយចំនួន​ដែល​អុះ​ទាញ​កុមារ និង​ការធ្វើ​ពលកម្ម​កុមារ ការរំលោភបំពាន​កុមារ ការប្រើ​អំពើហិង្សា​កុមារ និង​ការជួញដូរ​កុមារ គ្រប់​រូបភាព​ទាំងអស់ នៅតាម​មូលដ្ឋាន និង​សហគមន៍​របស់ខ្លួន ត្រូវ​ផ្តល់ព័ត៌មាន​ដល់ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ជាបន្ទាន់​៕ អត្ថបទ គង់ រ៉េ​ន​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm