ប្រតិភូផ្លូវការកម្ពុជា ២០នាក់ ទទួលការឧបត្ថម្ភពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ទៅធ្វើបុណ្យហាជ្ជ

2023/06/21 02:23:48 am        208

ភ្នំពេញ​៖ សាសនិក​ឥស្លាម​កម្ពុជា​ចំនួន​២០​នាក់ ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រះ​ចៅ សាល់ ម៉ាន់ ព្រះមហាក្សត្រ នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ភ្ញៀវ​របស់​ព្រះអង្គ សម្រាប់​ឆ្នាំ​២០២៣ ដៃ​ល​នឹង​បំពេញ​កាតព្វកិច្ច​បុណ្យ​ហា​ជ្ជ រយៈពេល​១៥​ថ្ងៃ ។​

​ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល និង​ជូន​ដំណើរ​ប្រតិភូ​ផ្លូវការ​កម្ពុជា​ទាំង ២០​នាក់ ទៅ​បំពេញ​កាតព្វកិច្ច​ធ្វើបុណ្យ​ហា​ជ្ជ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស មានប្រសាសន៍ថា សាសនិក​ឥស្លាម​កម្ពុជា​អញ្ជើញ​ទៅធ្វើ​បុណ្យ​ហា​ជ្ជ នៅ​ឆ្នាំ​២០២៣ ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត សរុប ចំនួន ៩៧៧​នាក់ ដែល​ក្នុងចំណោម​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​បណ្តា​អង្គការ​សមាគម​នានា​ចំនួន ៣០​នាក់ និង​ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន ២០​នាក់ ។​

​ឯកឧត្តម​បណ្ឌិត​បន្តថា ក្រៅពីនេះ គឺ​ទៅ​តាមរយៈ​ឯកជន ៩២៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧ ៥០០​ដុល្លារ គិត​ជា​ទឹកប្រាក់​សរុប​៦ ៩៥២ ៥០០​ដុល្លារ ដែល​នេះ​ក៏​ដោយសារ​ប្រជាពលរដ្ឋ​មានលទ្ធភាព និង​មាន​ជីវភាព​ធូ​ធារ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុង​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ ហើយ​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ទទួលទាន ។​

ជាមួយនេះ ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ និង​ការ​ជូនពរ​ដល់​បណ្តា​អ្នក​ដែល​អញ្ជើញ​ទៅ​បំពេញ​កាតព្វកិច្ច បុណ្យ​ហា​ជ្ជី​ទាំងអស់ សូម​ប្រកបដោយ សេចក្តីសុខ​សុវត្ថិភាព និង​បំពេញ​កាតព្វកិច្ច របស់ខ្លួន​គ្រប់លក្ខណៈ តាម​ក្បួនច្បាប់​របស់​សាសនា​ឥស្លាម ។​

​គួរ​បញ្ជាក់ថា ការ​ទៅធ្វើ​បុណ្យ​ហា​ជ្ជ ក្រោម​ព្រះរាជ​ឧបត្ថម្ភ​របស់​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​ខកខាន​រយ​:​ពេល​៣ ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ទើប​ចាប់ផ្តើម​ធ្វើឡើង​វិញ​នៅ​ឆ្នាំ​២០២៣​នេះ ។ ការ​ទៅ​ចូលរួម​ប្រតិបត្តិ​បុណ្យ​ធម្ម​យាត្រា​ហា​ជ្ជី គឺជា​កាតព្វកិច្ច​ទី​៥ ក្នុងចំណោម​កាតព្វកិច្ច​ទាំង​៥ របស់​សាសនា​ឥស្លាម ដែលជា​រៀងរាល់ឆ្នាំ សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក ពី​គ្រប់ទិសទី អញ្ជើញ​ទៅ​ប្រារព្ធ​បុណ្យ​នេះ នៅឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៕ អត្ថបទ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        29
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm