កីឡាសូហ្វតិន្នីសកម្ពុជា សម្រេចបានលទ្ធផលលើសការរំពឹង ក្នុងការប្រកួតអន្ដរជាតិ នៅកូរ៉េ

2023/06/21 05:21:19 pm        207

ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា បានសម្រេចលទ្ធផលយ៉ាងល្អប្រសើរលើសពីការរំពឹងទុក សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅសាធារណរដ្ឋកូរ៉េ ដោយដណ្ដើមបានមេដាយសរុប ៤គ្រឿង រួម​មាន​មេដាយ​មាស១ និងសំរឹទ្ធ ៣ ផ្ទុយកាលពីឆ្នាំមុន ដែលទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង​ប៉ុណ្ណោះ។

គួរដឹងថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ៨រូប ចូលរួមកម្មវិធីបោះជំរំហ្វឹកហាត់ Jincheon Training Camps រយៈពេល ១៤ថ្ងៃ ដែល​ចាក​ចេញ​ពី​មាតុភូមិ កាលពីចុងខែឧសភា និងចូលរួមប្រកួត Korea Cup 2023  ជិត ១សប្ដាហ៍ នៅ​សាធារណ​រដ្ឋ​កូរ៉េ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនានេះ ។

ជាលទ្ធផលកីឡាករ ចន ម៉ាដា ដណ្ដើមមេដាយមាស១ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ដោយ​កីឡាករ​កម្ពុជា​រូបនេះ បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន ហើយបាន​យក​ឈ្នះ​គូប្រកួត​ជា​បន្ដ​បន្ទាប់ ក្នុងនោះយកឈ្នះក្រុមកីឡាករ-កីឡាការិនីថៃ និងប៉ូឡូញ នៅជុំទី១ មុនយក​ឈ្នះ​ក្រុម​កីឡាករ​-កីឡាការិនីហ្វីលីពីន និងប៉ូឡូញ នៅជុំទី២ និងបន្ត​យកឈ្នះក្រុមកីឡាករ-កីឡាការិនី​ម៉ុង​ហ្គោលី និងថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ។

លើសពីនេះ កីឡាករ ចន ម៉ាដា និងមិត្តរួមជាតិ ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀត លើ​វិញ្ញាសាវាយគូបុរស។ រីឯមេដាយសំរឹទ្ធ២គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាវាយក្រុមនារី ដោយ​កីឡាការិនី ឃី ម៉េងជួង ឃន ចន្ទរ៉ូសិកា និងកីឡាការិនី ហូរ ស្រីណុច និង​វិញ្ញាសា​វាយ​ឯកត្តជន​បុរស ដោយកីឡាករ សំ ចាន់កាប៊ី ។

តាមរយៈការបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតនេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ នឹងធ្វើឲ្យក្រុមកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា កើនទាំងបទពិសោធ និង​បច្ចេកទេស​ទ្វេរដង ពីព្រឹត្តិការណ៍ Korea Cup 2023 ត្បិតព្រឹត្តិការណ៍នេះ មានប្រទេ​សជា​ច្រើន​ទាំង​អាស៊ី និងអឺរ៉ុបសរុប ១៤ប្រទេសចូលរួម ដូចជា៖ ជប៉ុន តៃវ៉ាន់ ចិន ប៉ូឡូញ ឆែក ម៉ុងហ្គោលី ប៉ាគីស្ថាន ឥណ្ឌា ថៃ ហ្វីលីពីន វៀតណាម ទីម័រ កម្ពុជា និងម្ចាស់ផ្ទះកូរ៉េជាដើម៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm