មនុស្ស ៧៩នាក់​ស្លាប់​ក្នុង​ការ​​បំផ្ទុះ​គ្រាប់​បែក​បង្កប់​​ក្នុង​រថយន្ត​នៅ​ប្រទេស​សូម៉ាលី

2021/04/27 09:59:58 am        23

សូ​ម៉ាលី៖ គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដ៏​ធំ​មួយ​ បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ដ៏​មមាញឹក​មួយ​ នៃ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ​កាលពី​ថ្ងៃ​សៅរ៍​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច ៧៩​នាក់​ត្រូវ​បាត់បង់​ជីវិត និង​រង​របួស​ជាច្រើន​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​សាហាវ​បំផុត​ របស់​ប្រទេស​សូ​ម៉ាលី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។មនុស្ស​យ៉ាងហោចណាស់ ​១៦​នាក់​នៃ​អ្នក​ដែល​ត្រូវ​បាន​បាត់បង់​ជីវិត​ គឺជា​និស្សិត​មកពី​សាកល​វិទ្យាល័យ​ឯក​ជន​បា​ណា​ឌ័​រ​របស់​រដ្ឋធានី​ ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង ​នៅ​ពេល​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ចំណុចប្រសព្វ​ដ៏​មមាញឹក​មួយ ​នៅ​ភាគ​និរតី​នៃ​រដ្ឋធានី​សូ​ម៉ាលី​។ ​រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក Mevlut Cavusoglu បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​ ជនជាតិ​ទួរគី ២​នាក់​ក៏​ត្រូវ​បាន​បាត់​បង់ជីវិត​ផង​ដែរ​។ ​មនុស្ស​ ១៥​នាក់​ដែល​បាន​រង​របួស​ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ តាម​យន្តហោះ​យោធា​ទៅកាន់​ប្រទេស​ទួរគីដើម្បី​ព្យាបាល​។​ តំបន់​នេះ​ត្រូវ​បាន​ស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ ដោយសារតែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ និង​ការិយា​ល័យ​ពន្ធ​ប្រមូល​ប្រាក់​ពី​រថយន្តក្រុង និង​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​។

ការវាយប្រហារ​នេះ​មិនទាន់​ត្រូវ​បាន​គេ​អះអាង​នៅឡើយ​ទេ​ ទោះ​យ៉ាង​ណា​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូតែងតែ​ រង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​រថយន្ត ​និង​ការវាយប្រហារ​ដែល​ធ្វើឡើង​ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​អាល់​សា​បាប ​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ក្រុម​ភេរវកម្ម Al-Qaeda។​ ក្រុម​មន្ត្រី​យោធា​អាមេរិក​បាន​និយាយ​ថា ​ការវាយប្រហារ​តាម​អាកាស​ចំនួន ​៣​លើក​បាន​ធ្វើ​ឡើង​កា​ពី​ថ្ងៃ​អាទិត្យ ​ដាក់​គោលដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​អាល់​សា​បាប ​ក្នុង​ប្រទេស​សូ​ម៉ាលីបាន​សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ ៤​នាក់​៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        213
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm