កម្ពុជានឹងបញ្ជូនកីឡា ៣ប្រភេទ ចូលរួមប្រកួត​កីឡាសាកលវិទ្យាល័យ​រដូវ​ក្ដៅ​ពិភពលោក នៅចិន

2023/06/21 05:54:33 pm        240

កម្ពុជា នឹងបញ្ជូនប្រតិភូកីឡា ៣ប្រភេទ ស្មើនឹងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩នាក់ ដើម្បីចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣១ នៅ​ទីក្រុង​ Chengdu សាធារណរដ្ឋប្រជាមានិតចិន នាចុងខែកក្កដាខាងមុខ ។

យោងតាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ សម្រាប់ប្រតិភូកីឡាកម្ពុជា ដែល​ត្រៀម​ចូល​រួម​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យរដូវក្ដៅពិភពលោកនេះ រួមមានកីឡា​តេក្វាន់ដូ WT ៥នាក់​(គ្រូបង្វឹកម្នាក់)​ កីឡាគុនដាវ ៥នាក់ (គ្រូបង្វឹកម្នាក់) និងកីឡាករអត្តពលកម្ម ៤នាក់​(គ្រូបង្វឹកម្នាក់) ។ បេសកម្មនេះដែរ នឹងដឹកនាំដោយឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ជាប្រធានប្រតិភូ និងឯកឧត្តម ព្រំ ប៊ុណ្ណយី ជានាយបេសកកម្ម ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ និង​សហព័ន្ធ​កីឡា​សាកល​វិទ្យាល័យ​សាធារណ​រដ្ឋ​ប្រជាមានិតចិន និងគណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​រដូវ​ក្ដៅ​ពិភព​លោក លើកទី៣១ បានអញ្ជើញកម្ពុជា ដើម្បីបញ្ជូនក្រុមកីឡាចូលរួម ដ្បិតការ​ប្រកួត​នៅ​ទី​ក្រុង Chengdu ឆ្នាំនេះ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        140
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm