សម្តេចតេជោ៖ ​សង្រ្គាមបង្កឡើងដោយជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បានសន្យល់ទុកជនពិការជាច្រើន

2023/06/21 06:20:51 pm        217

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា បានលើកឡើងថា សង្គ្រាមបង្កឡើងដោយជនក្បត់ជាតិមួយក្ដាប់តូច ដែលបានឃុបឃិត​ជាមួយបរទេស បានបន្សល់ទុកនូវជនពិការ បាត់បង់ការងារ និងបានពលីជីវិតជាច្រើននៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានស្តារឲ្យពួកគាត់មានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«សង្រ្គាមដែលបង្កឡើងដោយជន ក្បត់ជាតិមួយក្តាប់តូច​ឃុបឃិត​ជាមួយបរទេស​ បានបង្ក​សង្គ្រាម​វិនាសកម្ម​ និងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បំផ្លិតបំផ្លាញ​សង្គមសេដ្ឋកិច្ចឲ្យ​ខ្ទេចខ្ទី​ដល់​ឫសគល់​ ថែមទាំងបានបន្សល់ទុកនូវ​អតីតយុទ្ធ ជន​ដែលជាជនពិការ និវត្តជន​ ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន​ពលី​មរណៈជាច្រើន»។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអតីតយុទ្ធជន គឺជាគំរូវីរភាព ដ៏​មុះមុត​ និង​គុណបំណាច​ដ៏ធំធេងរបស់ប្រទេសជាតិ ​និង​ប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ ខណៈ​អតីតយុទ្ធជន គឺបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ​បូជា​សាច់ស្រស់ ​ឈាមស្រស់ ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ ហើយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់រូបនៅទូទាំង​ប្រទេសពិតជាចងចាំ​ជា​និច្ចនូវ​ការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ​។

សម្តេច បានបន្តទៀតថា ​ក្រោយ​ថ្ងៃរំដោះ៧មករា​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាកខ្ពស់ក្នុងការ អនុវត្តគោល​នយោបាយនានា​ ដើម្បីលើកកម្ពស់​សុខុមាលភាព និងជីវភាពរស់នៅ​របស់បងប្អូន​អតីតយុទ្ធ​ ជនឲ្យបានល្អប្រសើរជា​បន្តបន្ទាប់ ​ជាក់ស្តែងរហូតមកដល់ពេលនេះ​រាជរដ្ឋាភិបាល​បាន​ផ្តល់ផ្ទះជូនដល់អតីតយុទ្ធ ​និងគ្រួសារសរុបបានចំនួន ៥១៥៤ខ្នង ខណៈប្រាក់​ឧបត្ថម្ភ​ប្រចាំខែជាង ១៥ម៉ឺននាក់​ ក្នុងម្នាក់ៗទទួលបានជាង៧០ម៉ឺនរៀល៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        177
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm