ការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណផុតសុពលភាព អាចបោះឆ្នោតជួយដោះស្រាយបញ្ហាពលរដ្ឋ

2023/06/21 09:54:05 pm        316

ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ​អនុក្រឹត្យស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែល​ផុត​សុពលភាព អាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខនេះ បានជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬមិនទាន់ទទួលបាន​អត្តសញ្ញាណប័ណ្ណថ្មី ដែលមាន​សុពលភាព​នៅឡើយសម្រាប់ចូលរួមបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញ​អនុក្រឹត្យថ្មីមួយ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាព​អាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើស ​តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខបាន។

ឯកឧត្ដម ហង្ស ពុទ្ធា បាន​ថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាល​ដែលបាន​ចេញ​អនុក្រឹត្យថ្មីមួយនេះ គឺបាន​ជួយដោះស្រាយបញ្ហា​នៃដំណើការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ដក្នុង​អាណត្តិនេះ ខណៈបញ្ហានេះ គឺជាការលំបាករបស់ គ.ជ.ប ​នាពេលកន្លងមក។

ឯកឧត្ដមថ្លែងថា ៖«ជាមួយនឹងការចាត់ចែងរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ដែលច្បាប់តម្រូវ​ឱ្យប្រើប្រាស់​អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពគឺបញ្ហាត្រូវបាន​ដោះស្រាយដោយការយកចិត្ត​ទុកដាក់ របស់រាជរដ្ឋភិបាលតាមរយៈការចេញអនុក្រឹត្យនេះ»។

សេចក្ដីក្នុងអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យនេះ​មានគោលបំណងកំណត់អំពីការបន្ត​សុពលភាព​អត្តសញ្ញាណសញ្ជាតិខ្មែរគំរូថ្មីដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ ​២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ​នីតិកាលទី៧ ​ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm