ក្រុមក្មេងទំនើងអ្នកលេងកាំបិតផ្គាក់១៣នាក់ ត្រូវអាវុធហត្ថធ្វើការបង្ក្រាបបញ្ចូនទៅតុលាការ

2023/06/21 10:01:26 pm        457

ភ្នំពេញ៖ ក្រុមក្មេងទំនើងជាអ្នកលេងកាំបិតផ្គាក់១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបក្រោយជនទាំង១៣ និងបក្សពួកសរុបជិត ២០នាក់ បានធ្វើ​សកម្មភាពចូលទៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋមួយគ្រួសារ ដោយប្រើកាំបិតផ្គាក់​ជា​ច្រើនដើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ​១៨និង០០នាទី ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង ​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នៅវេលាកើតហេតុខាងលើ ក្រុមក្មេងទំនើង បានជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ បានចូលទៅធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ០១គ្រឿង​ដល់ក្នុងផ្ទះ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងនៅតំបន់នោះ រហូតភ្ញាក់ផ្អើល​ដល់​កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែល​កំពុងល្បាតឆ្លងកាត់ភូមិសាស្ត្រនោះ ​បានចូល​ទៅ​ជួយអន្តរាគមន៍ និង​ចាប់ឃាត់​បាន​ក្រុមក្មេងទំនើង១៣នាក់ ក្នុងចំណោមបក្សពួកជាច្រើនទៀតដែលបានរត់គេច ដោយដកហូត​បានម៉ូតូ០៣គ្រឿង ​និងកាំបិតផ្គាក់០៤ដើម ។

តាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង១៣នាក់ ​បានឲ្យដឹងដូចគ្នាថា ៖ ពួកខ្លួនពិតជាធ្វើ​សកម្មភាពប្រើអំពើហិង្សា​ ចូលកាប់​បំផ្លិចបំផ្លាញ​ម៉ូតូរបស់ជនរងគ្រោះ ​ពិតប្រាកដមែន ដោយសារ​កន្លងមកពួក​ខ្លួនធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេងស្ទាវ​មួយ​ក្រុមផ្សេងទៀត ​ហើយធ្លាប់​ឃើញ​ក្រុម​ក្មេងស្ទាវទាំងនោះ ​ឧស្សាហ៍​អង្គុយ​លេង​ក្នុង​ផ្ទះ​មួយ​នោះ​ និង​ឃើញម៉ូតូម្ចាស់ផ្ទះ​ ស្មានថា​ជា​ម៉ូតូរបស់ភាគីសត្រូវ​ដែលមានទំនាស់ជាមួយ​ពួកខ្លួន ​ក៏​ចូលកាប់​បំផ្លាញ​ម៉ូតូនោះតែម្តង ។

បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង១៣នាក់ ​រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​ការិយាល័យប្រឆាំង​បទល្មើសព្រហ្មទណ្ឌ ​នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​នឹងបន្តកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm