អ្នកសារព័ត៌មានមកពីជាង៥០ស្ថាប័ន ចូលរួមស្វែងយល់អត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម

2023/06/21 10:33:26 pm        112

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ "អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន" ដោយអញ្ញើញអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗគ្នាចំនួនប្រមាណ ៥០ស្ថាប័ន ដើម្បីបានស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀត ពីអត្ថប្រយោជន៍នការចូលជាសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានមាន​ប្រសាសន៍ថា គោលបំណងចម្បងនៃកាបើកវេទិកានេះឡើង ដើម្បីឲ្យអ្នកបំពេញការងារ​ក្នុងវិស័យ​សារព័ត៌មាន បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ពីអត្ថប្រយោជន៍នការចូលជាសមាជិក ប.ស.ស ថា តើតួអង្គណាខ្លះដែលអាចចូលជាសមាជិក តួនាទីរបស់ ប.ស.ស ក្នុងការ​ការ ពារសិទ្ធិសមាជិក និងការបង់វិភាគទានជាដើម។

លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវលិកសន្តិសុខសង្គម ​នៃបេឡាជាតិសន្តិសុខសង្គម បាន​បញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែក​សន្តិសុខសង្គមមានសារៈសំខាន់ខ្លាំងណាស់ ដោយបានផ្តល់នូវការគាំទ្រចំពោះប្រជាជនកម្ពុជា​និយាយជារួម​ និងនិយាយដោយឡែកសម្រាប់កម្មករនិយោជិត ដែលបម្រើការងារនៅតាម​សហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនាទាន​នៃការចែករំលែក និងគោលការណ៍​សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្តិសុខសង្គម គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់​ទៅក្នុងហានិភ័យ​នៃភាពក្រីក្រ​ដោយមិនអាចងើបរួចបានឡើយ។

លោកបានបន្ថែមថា គោលនយោបាយសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោល​នយោបាយ​កាត់បន្ថយភាពក្រីក្ររបស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលការណ៍​នៃការចែក​រំលែក​ប្រាក់​ចំណូល មានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ជួយដល់អ្នក​មានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ​ ជួយដល់អ្នកមានជំងឺ ​ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា​ ដែលការនេះធ្វើឲ្យមនុស្សក្នុងសង្គមទាំងមូល ទទួល​បាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ​ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម៕

 អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm