ចំណតផែរណបចំនួនពីរ នឹងរួមចំណែកសម្រួលការដឹកជញ្ជូនកាន់តែប្រសើរនៅកំពង់ផែស្វយ័តភ្នំពេញ

2023/06/21 10:52:21 pm        807

ភ្នំពេញ៖ ចំណតផែរណបពហុបំណងថ្មីចំនួនពីរ របស់កំពង់ផែស្វយ័តភ្នំពេញ និងផ្តល់ឱកាសដល់អ្នកដឹកជញ្ជូន អាចដឹកជញ្ជូនពីតំបន់ ដែលមានសក្តានុពល ដឹកត្រង់ទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសអាចបញ្ចេញទំនិញបានលឿន។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់សាកល្បង នូវចំណតផែចំនួនពីរទីតាំង គឺចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ និង ចំណតផែរណបពហុបំណង LM26 ស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៣ នេះថា ចំណតផែរណបពហុបំណងថ្មីចំនួនពីរនេះ នឹងផ្តល់ឱកាស​ឱ្យបងប្អូនអាចមក​ទទួលធ្វើការដឹកជញ្ជូនទំនិញពីតំបន់ដែលមានសក្តានុពលដូចជា លើផ្នែកកសិកម្ម និងឧស្សាហកម្មជាដើម ដោយការដឹកជញ្ជូននេះ គឺអាចដឹកជញ្ជូនត្រង់មកកាន់កំពង់ផែ​ស្វយ័តភ្នំពេញ ចំណតផែកុងតេន័រថ្មី LM17 ដោយមិនចាំបាច់ធ្វើការលើកដាក់ម្តងទៀតនោះឡើយ, ជាពិសេសអាចបន្តការដឹកជញ្ជូនទៅប្រទេសវៀតណាម ដែលជាកំពង់ផែឆ្លងកាត់ នឹងទៅកំពង់ផែ​ទិសដៅផ្សេងៗទៀតបានយ៉ាងងាយស្រួល។

កំពង់ផែនេះដែរ គឺមានបំណង ធ្វើយ៉ាងណាផ្តល់សេវាកម្មដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព ​មានន័យថា ជាការដឹកជញ្ជូនត្រង់ ហើយផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចបញ្ចេញទំនិញបានលឿន និងអាច​កាត់បន្ថយថ្លៃដឹកជញ្ជូនជាដើម។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា​ ជុំវិញការដឹកជញ្ជូននេះ​ ទោះបីមានការលើក​ទំនិញពីរដង សម្រាប់​យក​ទៅស្កេននៅកំពង់ផែ​ ស្វយ័តភ្នំពេញ ​ចំណតផែកុងតឹន័រថ្មី LM17 ក៏មិនមានគិតថ្លៃ​សេវាបន្ថែមនោះដែរ ដែលជួយដល់អ្នកដឹកជញ្ជូន ​ដល់ម្ចាស់ចម្ការ ​សម្រួលដល់អ្នកនាំចេញ និងកសិករ ។

សូមបញ្ជាក់ថា គម្រោងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះរួមមាន គឺជាការជំរុញការដឹក​ជញ្ជូន​ទៅកាន់អន្តរជាតិ តាមផ្លូវទឹក ​ដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាប ។ គម្រោងនេះ មានគោលបំណងសម្របសម្រួលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព នៅជុំវិញទីក្រុង ភ្នំពេញ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន ​និងផ្តល់សេវាកម្មដឹកជញ្ជូនល្អប្រសើរ, រួមទាំង​ផ្តល់នូវកន្លែងលើកដាក់ទំនិញ ​និងការរក្សាទុកប្រកបដោយសុវត្ថិភាព សម្រាប់ការស្តុកទុក​ទំនិញគ្រោះថ្នាក់ នៅក្នុងតំបន់កំពង់ផែ ​ដោយអនុលោមតាមកិច្ចព្រមព្រៀង ក្នុងចំណោម​បណ្តាប្រទេសអាស៊ាន៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm